សូរ៉ា 12 · ជូស 12

Yusuf · 12:36

وَدَخَلَ مَعَهُ السِّجْنَ فَتَيَانِ ۖ قَالَ أَحَدُهُمَا إِنِّي أَرَانِي أَعْصِرُ خَمْرًا ۖ وَقَالَ الْآخَرُ إِنِّي أَرَانِي أَحْمِلُ فَوْقَ رَأْسِي خُبْزًا تَأْكُلُ الطَّيْرُ مِنْهُ ۖ نَبِّئْنَا بِتَأْوِيلِهِ ۖ إِنَّا نَرَاكَ مِنَ الْمُحْسِنِينَ

ហើយយុវជនពីរនាក់បានចូលទៅក្នុងមន្ទីរឃុំឃាំងជា មួយគេ(យូសុហ្វ)។ ម្នាក់ក្នុងចំណោមពួកគេទាំងពីរបាននិយាយថាៈ តាមពិតខ្ញុំសុបិនឃើញខ្ញុំកំពុងច្របាច់(ទំពាំងបាយជូរ)ធ្វើជាស្រា ហើយម្នាក់ទៀតបាននិយាយថាៈ តាមពិតខ្ញុំសុបិនឃើញខ្ញុំកំពុង ទូលនំបុ័ងលើក្បាលរបស់ខ្ញុំដែលសត្វកំពុងចឹកនំបុ័ងងនោះ។ សូមអ្នក ប្រាប់ពួកយើងអំពីអត្ថន័យរបស់វាផងចុះ។ ពិតប្រាកដណាស់ ពួក យើងឃើញថាៈ អ្នកគឺជាមនុស្សល្អម្នាក់។

តាហ្វសៀរ

ហេតុនេះ ពួកគេក៏បានឃុំឃាំងព្យាការីយូសុះ។ ហើយមានយុវជនពីរនាក់ទៀតក៏បានចូលទៅក្នុងមន្ទីរឃុំឃាំងនោះជាមួយព្យាការីយូសុះដែរ។ ម្នាក់ក្នុងចំណោមគេទាំងពីរបាននិយាយទៅកាន់ព្យាការីយូសុះថាៈ ខ្ញុំបានសុបិន្តឃើញនៅក្នុងដំណេករបស់ខ្ញុំថា ពិតណាស់ ខ្ញុំបានច្របាច់ទំពាំងបាយជូរដើម្បីយកធ្វើជាស្រា។ ហើយអ្នកទីពីរវិញបាននិយាយថាៈ ពិតណាស់ ខ្ញុំបាន(សុបិន្ត)ឃើញខ្ញុំកំពុងតែទូលនំប៉័ងនៅលើក្បាលរបស់ខ្ញុំ ហើយមានសត្វកំពុងតែចឹកស៊ីនំប៉័ងនោះ។ សូមអ្នក(ឱយូសុះ)បកស្រាយប្រាប់ពួកយើងពីអត្ថន័យរបស់វាចំពោះអ្វីដែលពួកយើងបាន(សុបិន្ត)ឃើញផងចុះ។ ពិតណាស់ យើងឃើញថា អ្នកគឺស្ថិតក្នុងចំណោមមនុស្សល្អម្នាក់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់