សូរ៉ា 12 · ជូស 12
Yusuf · 12:35
ثُمَّ بَدَا لَهُمْ مِنْ بَعْدِ مَا رَأَوُا الْآيَاتِ لَيَسْجُنُنَّهُ حَتَّىٰ حِينٍ
បន្ទាប់មកគំនិតផេ្សងក៏បានកើតឡើងចំពោះពួកគេ (អាហ្ស៊ីស និងមន្ដ្រី) ក្រោយពីពួកគេបានឃើញភស្ដុតាងនានា (ភាពស្អាតស្អំរបស់យូសុហ្វ) ពួកគេត្រូវតែឃុំឃាំងយូសុហ្វមួយ រយៈកាលសិន។
តាហ្វសៀរ
ក្រោយមក គំនិតផ្សេងក៏បានលេចឡើងចំពោះអាហ្ស៊ីស និងក្រុមរបស់គេនៅពេលដែលពួកគេបានឃើញនូវភស្តុតាងនានាដែលបង្ហាញពីការមិនជាប់ពាក់ព័ន្ធរបស់ព្យាការីយូសុះចំពោះរឿងនោះ ដោយ(ពួកគេយល់ថា) ពួកគេត្រូវតែឃុំឃាំងព្យាការីយូសុះមួយរយៈពេលសិន(ដើម្បីកុំឲ្យរឿងអាស្រូវនោះកាន់តែរីកសុសសាយ)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល