សូរ៉ា 12 · ជូស 12

Yusuf · 12:32

قَالَتْ فَذَٰلِكُنَّ الَّذِي لُمْتُنَّنِي فِيهِ ۖ وَلَقَدْ رَاوَدْتُهُ عَنْ نَفْسِهِ فَاسْتَعْصَمَ ۖ وَلَئِنْ لَمْ يَفْعَلْ مَا آمُرُهُ لَيُسْجَنَنَّ وَلَيَكُونًا مِنَ الصَّاغِرِينَ

នាងបាននិយាយថាៈ គេនេះហើយដែលធ្វើឱ្យពួកអ្នក បន្ទោសខ្ញុំ។ ហើយតាមពិតខ្ញុំចង់ប្រលោមទៅលើគេមែន តែគេ បានបដិសេធ។ ប្រសិនបើគេមិនធ្វើតាមអ្វីដែលខ្ញុំបញ្ជានោះទេ គេពិតជានឹងត្រូវឃុំឃាំង ហើយគេស្ថិតក្នុងចំណោមអ្នកដែល អាម៉ាស់ជាទីបំផុត។

តាហ្វសៀរ

នៅពេលដែលភរិយារបស់អាហ្ស៊ីសបានឃើញនូវអ្វីដែលពួកនាងបានរងគ្រោះ(ចិតដៃខ្លួនឯង)ដូច្នេះ នាងក៏បាននិយាយទៅកាន់ស្ត្រីទាំងនោះថាៈ គេនេះហើយជាយុវជនដែលពួកអ្នករិះគន់ខ្ញុំដោយសារតែក្តីស្រឡាញ់ចំពោះគេនោះ។ ពិតប្រាកដណាស់ ខ្ញុំបានទាមទារចង់ប្រលោមកាមគុណជាមួយនឹងគេ និងបានរៀបចំកលល្បិចចំពោះគេពិតមែន តែគេបានបដិសេធ។ ហើយប្រសិនបើគេមិនព្រមធ្វើតាមអ្វីដែលខ្ញុំទាមទារពីគេទេនោះ នាពេលខាងមុខ រូបគេពិតជានឹងត្រូវគេបញ្ចូលទៅក្នុងមន្ទីរឃុំឃាំង ហើយរូបគេនឹងស្ថិតក្នុងចំណោមអ្នកដែលអាប់ឱនបំផុតមិនខានឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់