សូរ៉ា 12 · ជូស 12

Yusuf · 12:33

قَالَ رَبِّ السِّجْنُ أَحَبُّ إِلَيَّ مِمَّا يَدْعُونَنِي إِلَيْهِ ۖ وَإِلَّا تَصْرِفْ عَنِّي كَيْدَهُنَّ أَصْبُ إِلَيْهِنَّ وَأَكُنْ مِنَ الْجَاهِلِينَ

យូសុហ្វបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. មន្ទីរឃុំឃាំង ជាទីស្រឡាញ់របស់ខ្ញុំជាងអ្វីដែលពួកនាងបានលួងលោមខ្ញុំឱ្យទៅ រកវា(អំពើទុច្ចរិត)។ ប្រសិនបើទ្រង់មិនបញ្ជៀសឧបាយកលរបស់ ពួកនាងអំពីខ្ញុំទេនោះ ខ្ញុំនឹងធ្លាក់ទៅក្នុងភាពវឹកវររបស់ពួកនាង ហើយខ្ញុំនឹងស្ថិតនៅក្នុងចំណោមអ្នកដែលល្ងង់ខ្លៅជាមិនខាន។

តាហ្វសៀរ

ព្យាការីយូសុះបានបួងសួងសុំទៅកាន់(អល់ឡោះ)ម្ចាស់របស់គាត់ថាៈ ឱម្ចាស់របស់ខ្ញុំ! ជាការពិតណាស់ មន្ទីរឃុំឃាំងដែលនាង(ភរិយាអាហ្ស៊ីស)គំរាមខ្ញុំនោះ ជាទីពេញចិត្តចំពោះខ្ញុំជាងការប្រព្រឹត្តទង្វើអសីលធម៌ដែលពួកនាងបានលួងលោមខ្ញុំឲ្យទៅរកវាទៅទៀត។ ប្រសិនបើទ្រង់មិនបញ្ចៀសរូបខ្ញុំពីល្បិចកលរបស់ពួកនាងទេនោះ ខ្ញុំប្រាកដជានឹងធ្លាក់ទៅក្នុងភាពវឹកវររបស់ពួកនាង ហើយខ្ញុំនឹងស្ថិតក្នុងចំណោមពួកដែលល្ងង់ខ្លៅជាមិនខាន ប្រសិនបើខ្ញុំបានធ្លាក់ទៅក្នុងភាពវឹកវររបស់ពួកនាង និងធ្វើតាមពួកនាងនូវអ្វីដែលពួកនាងចង់បានពីខ្ញុំនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់