សូរ៉ា 12 · ជូស 12

Yusuf · 12:31

فَلَمَّا سَمِعَتْ بِمَكْرِهِنَّ أَرْسَلَتْ إِلَيْهِنَّ وَأَعْتَدَتْ لَهُنَّ مُتَّكَأً وَآتَتْ كُلَّ وَاحِدَةٍ مِنْهُنَّ سِكِّينًا وَقَالَتِ اخْرُجْ عَلَيْهِنَّ ۖ فَلَمَّا رَأَيْنَهُ أَكْبَرْنَهُ وَقَطَّعْنَ أَيْدِيَهُنَّ وَقُلْنَ حَاشَ لِلَّهِ مَا هَٰذَا بَشَرًا إِنْ هَٰذَا إِلَّا مَلَكٌ كَرِيمٌ

នៅពេលដែលនាងបានស្ដាប់ឮពាក្យរិះគន់របស់ពួកគេ នាងក៏បានអញ្ជើញស្ដ្រីទាំងនោះ និងបានរៀបចំសម្រាប់ពួកនាង នូវពិធីជប់លៀងមួយ ហើយបានផ្ដល់កាំបិតឱ្យពួកនាងម្នាក់មួយ គ្រប់ៗគ្នា(ដើម្បីចិតផ្លែឈើហូប) ហើយនាងបាននិយាយថាៈ ចូរ ឯង(យូសុហ្វ)ចេញទៅខាងមុខពួកនាង។ នៅពេលដែលពួកនាង បានឃើញយូសុហ្វពួកនាងក៏ភ្ញាក់ផ្អើលនឹងគាត់(ដោយសារសម្រស់ របស់គាត់់) ហើយបានចិតដៃខ្លូនឯងព្រមទាំងនិយាយថាៈ អល់ឡោះ មហាស្អាតស្អំ. នេះមិនមែនជាមនុស្សទេ. តាមពិតនេះជាម៉ាឡា-អ៊ីកាត់ដ៏ឧត្ដុង្គឧត្ដម។

តាហ្វសៀរ

នៅពេលដែលភរិយារបស់អាហ្ស៊ីសបានស្តាប់លឺពាក្យរិះគន់របស់ស្ត្រីទាំងនោះមកលើនាង និងការនិយាយដើមរបស់ពួកនាងមកចំពោះនាងដូច្នេះ នាងក៏បានចាត់ឲ្យគេទៅអញ្ជើញស្ត្រីទាំងនោះមកដើម្បីឲ្យស្ត្រីទាំងនោះបានឃើញព្យាការីយូសុះ។ ហើយនាងបានរៀបចំសម្រាប់ពួកនាងនូវកន្លែងមួយដែលក្នុងនោះមានទាំងពូក និងខ្នើយថែមទៀតផង ហើយនាងក៏បានផ្តល់ឲ្យបណ្តាស្ត្រីដែលត្រូវបានគេអញ្ជើញមកនោះនូវកាំបិតម្នាក់មួយៗគ្រប់ៗគ្នាទុកសម្រាប់ចិតផ្លែឈើហូប។ ហើយនាងក៏បាននិយាយទៅកាន់ព្យាការីយូសុះថាៈ ចូរឯងចេញទៅកាន់ពួកនាង(ដើរកាត់ពួកនាង)ចុះ។ នៅពេលដែលស្ត្រីទាំងនោះបានឃើញព្យាការីយូសុះ ពួកនាងមានភាពអស្ចារ្យ និងមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះភាពស្រស់ស្អាត និងសម្រស់ដ៏ស្រស់ផូរផង់របស់ព្យាការីយូសុះ ហើយពួកនាងក៏បានចិតដៃខ្លួនឯងនឹងកាំបិតដែលគេរៀបចំឲ្យសម្រាប់ទុកកាត់ចំណីដោយសារតែការភ្លឹកខ្លាំងពេកចំពោះគាត់ ហើយពួកនាងក៏បាននិយាយថាៈ អល់ឡោះទ្រង់មហាស្អាតស្អំ! ក្មេងប្រុសម្នាក់នេះមិនមែនជាមនុស្សនោះទេ ពីព្រោះភាពស្រស់ស្អាតដូច្នេះ មិនមានចំពោះមនុស្សលោកឡើយ។ តាមពិត គេគឺជាម៉ាឡាអ៊ីកាត់មួយរូបក្នុងចំណោមម៉ាឡាអ៊ីកាត់ទាំងឡាយដ៏ឧត្តុង្គឧត្តមប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់