សូរ៉ា 12 · ជូស 12

Yusuf · 12:30

۞ وَقَالَ نِسْوَةٌ فِي الْمَدِينَةِ امْرَأَتُ الْعَزِيزِ تُرَاوِدُ فَتَاهَا عَنْ نَفْسِهِ ۖ قَدْ شَغَفَهَا حُبًّا ۖ إِنَّا لَنَرَاهَا فِي ضَلَالٍ مُبِينٍ

ហើយបណ្ដាស្ដ្រីដែលនៅក្នុងទីក្រុងបាននិយាយថាៈ ភរិយារបស់អាហ្ស៊ីសចង់ប្រលោមទៅលើអ្នកបម្រើរបស់ខ្លួន តាម ពិតសេចក្ដីស្រឡាញ់បានធ្វើឱ្យនាងងប់ងុល។ ពិតប្រាកដណាស់ ពួកយើងឃើញនាងស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់។

តាហ្វសៀរ

ហើយដំណឹង(រឿងរ៉ាវ)របស់នាងក៏បានល្បីសុសសាយពេញទីក្រុង។ ហើយមានស្ត្រីមួយក្រុមបាននិយាយរិះគន់ពីទង្វើនោះថាៈ ភរិយារបស់អាហ្ស៊ីសបានហៅអ្នកបម្រើរបស់នាងដើម្បីប្រលោមទៅលើរូបគេ។ ជាការពិតណាស់ ក្តីស្រឡាញ់បានធ្វើឲ្យចិត្តនាងងប់ងល់។ ពិតណាស់ យើងឃើញថា នាងស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់ដោយសារតែនាងមានបំណងប្រលោមកាមគុណជាមួយយូសុះ និងក្តីស្រឡាញ់របស់នាងចំពោះគេ ខណៈដែលគេ(យូសុះ)ជាអ្នកបម្រើរបស់ខ្លួននោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់