សូរ៉ា 12 · ជូស 12

Yusuf · 12:25

وَاسْتَبَقَا الْبَابَ وَقَدَّتْ قَمِيصَهُ مِنْ دُبُرٍ وَأَلْفَيَا سَيِّدَهَا لَدَى الْبَابِ ۚ قَالَتْ مَا جَزَاءُ مَنْ أَرَادَ بِأَهْلِكَ سُوءًا إِلَّا أَنْ يُسْجَنَ أَوْ عَذَابٌ أَلِيمٌ

ហើយពួកគេទាំងពីរបានប្រតាយប្រតប់គ្នាទៅរកទ្វារ ហើយនាងក៏បានហែកអាវគេពីក្រោយ ហើយគេទាំងពីរបានប្រទះ ឃើញស្វាមីរបស់នាងនៅមាត់ទ្វារ នាងក៏បានសួរថាៈ លទ្ធផលអ្នក ដែលមានបំណងអាក្រក់ទៅលើភរិយារបស់លោកគ្មានអ្វីក្រៅពីការ ឃុំឃាំង ឬដាក់ទណ្ឌកម្មដ៏ឈឺចាប់នោះឡើយ។

តាហ្វសៀរ

ហើយគេទាំងពីរ(ព្យាការីយូសុះ និងភរិយាអាហ្ស៊ីស)បានប្រតាយប្រតប់គ្នាទៅរកទ្វារ ដោយព្យាការីយូសុះ(ព្យាយាម)រំដោះខ្លួនរបស់គាត់ ចំណែកឯនាងវិញ(ព្យាយាម)រារាំងគាត់មិនឲ្យចេញ ហើយនាងក៏បានចាប់អាវរបស់ព្យាការីយូសុះដើម្បីរារាំងគាត់មិនឲ្យចេញ។ ពេលនោះ ក៏បានធ្វើឲ្យរហែកអាវរបស់ព្យាការីយូសុះពីខាងក្រោយ ហើយគេទាំងពីរក៏បានប្រទះឃើញស្វាមីរបស់នាងឯមាត់ទ្វារ។ នៅពេលនោះ ភរិយារបស់អាហ្ស៊ីសក៏បាននិយាយទៅកាន់អាហ្ស៊ីសដោយការក្លែងបន្លំបោកប្រាស់(ទម្លាក់កំហុសទៅលើយូសុះ)ថាៈ គ្មានទណ្ឌកម្មអ្វីសម្រាប់អ្នកដែលមានបំណងប្រព្រឹត្តអសីលធម៌លើភរិយារបស់អ្នក(ឱអាហ្ស៊ីស) ក្រៅពីការចាប់ដាក់គុក ឬក៏ដាក់ទណ្ឌកម្មគេនូវទណ្ឌកម្មដ៏ឈឺចាប់នោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់