សូរ៉ា 12 · ជូស 12

Yusuf · 12:26

قَالَ هِيَ رَاوَدَتْنِي عَنْ نَفْسِي ۚ وَشَهِدَ شَاهِدٌ مِنْ أَهْلِهَا إِنْ كَانَ قَمِيصُهُ قُدَّ مِنْ قُبُلٍ فَصَدَقَتْ وَهُوَ مِنَ الْكَاذِبِينَ

យូសុហ្វបានពោលថាៈ នាងទេដែលជាអ្នកចង់ប្រលោម មកលើខ្លួនខ្ញុំនោះ។ ហើយសាក្សីម្នាក់ពីគ្រួសាររបស់នាងបានអះ អាងថាៈ ប្រសិនបើអាវរបស់គាត់(យូសុហ្វ)រហែកពីមុខនោះ នាង ជាអ្នកស្មោះត្រង់ ហើយគាត់ស្ថិតក្នុងចំណោមអ្នកភូតកុហក។

តាហ្វសៀរ

ព្យាការីយូសុះក៏បាននិយាយ(តបទៅវិញ)ថាៈ តាមពិត នាងទេដែលទាមទារឲ្យខ្ញុំប្រព្រឹត្តទង្វើអសីលធម៌(ជាមួយនាង)នោះ ហើយខ្ញុំមិនត្រូវការធ្វើដូច្នោះឡើយ។ ខណៈនោះ អល់ឡោះជាម្ចាស់ទ្រង់បានធ្វើឲ្យទារកម្នាក់អំពីក្រុមគ្រួសាររបស់នាងដែលនៅក្នុងអង្រឹងនៅឡើយនោះចេះនិយាយ ដោយទារកនោះបានធ្វើសាក្សីអះអាងដោយពោលថាៈ ប្រសិនបើអាវរបស់យូសុះរហែកពីខាងមុខនោះ ពិតណាស់ វាគឺជាភស្តុតាងបង្ហាញពីភាពស្មោះត្រង់(ស្អាតស្អំ)របស់នាង ដោយសារតែនាងបានរារាំងគាត់អំពីខ្លួននាង។ ដូចនេះ គេ(ព្យាការីយូសុះ)គឺជាអ្នកដែលនិយាយកុហក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់