សូរ៉ា 12 · ជូស 12

Yusuf · 12:24

وَلَقَدْ هَمَّتْ بِهِ ۖ وَهَمَّ بِهَا لَوْلَا أَنْ رَأَىٰ بُرْهَانَ رَبِّهِ ۚ كَذَٰلِكَ لِنَصْرِفَ عَنْهُ السُّوءَ وَالْفَحْشَاءَ ۚ إِنَّهُ مِنْ عِبَادِنَا الْمُخْلَصِينَ

ស្ដ្រីនោះមានចំណង់លើយូសុហ្វ ហើយយូសុហ្វក៏មានចំណង់ ទៅលើនាងវិញដែរ បើសិនជាមិនបានឃើញភស្ដុតាងនៃម្ចាស់របស់ គេទេនោះ។ ដូច្នោះដែរ គឺដើម្បីយើងនឹងបញ្ចៀសគេឱ្យឆ្ងាយពីអំពើ អាក្រក់ និងអំពើកាមគុណខុសច្បាប់ទាំងឡាយ។ តាមការពិត យូសុហ្វគឺស្ថិតក្នុងចំណោមខ្ញុំទាំងឡាយរបស់យើង ដែលយើងបាន ជ្រើសរើស(ធ្វើជាអ្នកនាំសារ)ដែរ។

តាហ្វសៀរ

ពិតប្រាកដណាស់ នាង(ភរិយាអាហ្ស៊ីស)មានបំណងប្រព្រឹត្តនូវទង្វើអសីលធម៌(ចំពោះព្យាការីយូសុះ) ហើយព្យាការីយូសុះក៏មានបំណងប្រព្រឹត្តទង្វើបែបនេះ(ទៅលើនាង)វិញដែរ ប្រសិនបើគេ(ព្យាការីយូសុះ)មិនបានឃើញបណ្តាភស្តុតាងរបស់អល់ឡោះនូវអ្វីដែលទ្រង់បានបញ្ឈប់គេ និងបានធ្វើឲ្យគេឃ្លាតឆ្ងាយពីទង្វើបែបនេះទេនោះ។ ពិតប្រាកដណាស់ យើងបានឲ្យគេឃើញនូវសញ្ញាភស្តុតាងទាំងនោះ គឺដើម្បីយើងនឹងបញ្ចៀសគេពីប្រការអាក្រក់ ព្រមទាំងធ្វើឲ្យគេចាកឆ្ងាយពីការប្រព្រឹត្តហ្ស៊ីណា និងការក្បត់។ ពិតប្រាកដណាស់ ព្យាការីយូសុះគឺស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដែលត្រូវបានជ្រើសសម្រាប់ធ្វើជាអ្នកនាំសារ និងជាព្យាការី។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់