សូរ៉ា 12 · ជូស 12
Yusuf · 12:23
وَرَاوَدَتْهُ الَّتِي هُوَ فِي بَيْتِهَا عَنْ نَفْسِهِ وَغَلَّقَتِ الْأَبْوَابَ وَقَالَتْ هَيْتَ لَكَ ۚ قَالَ مَعَاذَ اللَّهِ ۖ إِنَّهُ رَبِّي أَحْسَنَ مَثْوَايَ ۖ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ
ហើយស្រី្ដដែលយូសុហ្វនៅផ្ទះរបស់នាងចង់ប្រលោមកាម គុណជាមួយគេ ហើយនាងបានបិទទ្វារទាំងអស់ រួចនិយាយថាៈ សូម អ្នកមកទីនេះ. យូសុហ្វឆ្លើយថាៈ ខ្ញុំសុំពីអល់ឡោះឱ្យចៀសផុត(អំពី ប្រការនេះ)។ ពិតប្រាកដណាស់ គាត់(ស្វាមីរបស់នាង)ជាចៅហ្វាយ របស់ខ្ញុំដែលបានផ្ដល់ការរស់នៅដ៏ល្អប្រសើរដល់ខ្ញុំ។ ពិតប្រាកដ ណាស់ ពួកដែលបំពាននោះនឹងមិនទទួលជោគជ័យឡើយ។
តាហ្វសៀរ
ហើយភរិយារបស់អាហ្ស៊ីសបានស្នើសុំយ៉ាងទន់ភ្លន់ ព្រមទាំងបានរៀបចំកលល្បិចចំពោះព្យាការីយូសុះដើម្បីប្រព្រឹត្តនូវទង្វើអសីលធម៌មួយ។ ហើយនាងបានបិទទ្វារទាំងអស់ដើម្បីបាននៅស្ងាត់(តែពីរនាក់) ហើយនាងក៏បាននិយាយទៅកាន់ព្យាការីយូសុះថាៈ សូមអ្នកអញ្ជើញមកកាន់ខ្ញុំមក! ពេលនោះ ព្យាការីយូសុះបានពោលថាៈ ខ្ញុំសុំពីអល់ឡោះការពារខ្ញុំពីអ្វី(អំពើមិនគប្បី)ដែលនាងបានហៅខ្ញុំទៅរកវា។ ពិតណាស់ ចៅហ្វាយរបស់ខ្ញុំ(អាហ្ស៊ីស)បានផ្តល់កន្លែងរស់នៅដ៏ល្អប្រសើរដល់ខ្ញុំ។ ដូចនេះ ខ្ញុំមិនអាចក្បត់គាត់បានទេ។ ប្រសិនបើខ្ញុំក្បត់គាត់នោះ ខ្ញុំនឹងក្លាយជាអ្នកដែលបំពានជាមិនខាន ហើយពិតណាស់ អ្នកដែលបំពាននោះ នឹងមិនអាចទទួលជោគជ័យឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល