សូរ៉ា 12 · ជូស 12
Yusuf · 12:20
وَشَرَوْهُ بِثَمَنٍ بَخْسٍ دَرَاهِمَ مَعْدُودَةٍ وَكَانُوا فِيهِ مِنَ الزَّاهِدِينَ
ហើយពួកគេបានលក់យូសុហ្វដោយតម្លៃថោកបំផុតតែ ប៉ុន្មានទៀរហាំប៉ុណ្ណោះ ហើយពួកគេជាពួកដែលមិនឱ្យតម្លៃចំពោះ យូសុហ្វឡើយ។
តាហ្វសៀរ
ហើយអ្នកដែលដងទឹកនោះ និងមិត្តភក្តិរបស់គេបានលក់យូសុះនៅឯទឹកដីអេហ្ស៊ីបក្នុងតម្លៃមួយដ៏ថោកបំផុត គឺតែប៉ុន្មានទៀរហាំ(លុយអារ៉ាប់ជំនាន់ដើម)ប៉ុណ្ណោះ។ ហើយពួកគេ គឺជាពួកដែលមិនឲ្យតម្លៃចំពោះព្យាការីយូសុះឡើយ ដោយពួកគេព្យាយាមធ្វើឲ្យយ៉ាងណាលក់យូសុះឲ្យបានឆាប់ ពីព្រោះពួកគេដឹងច្បាស់ថា គេ(ព្យាការីយូសុះ)មិនមែនជាកម្មសិទ្ធិរបស់ពួកគេនោះទេ ហើយពួកគេខ្លាចក្រុមគ្រួសាររបស់ព្យាការីយូសុះរកឃើញ។ នេះគឺស្ថិតក្នុងចំណោមក្តីមេត្តាករុណាដ៏ពេញលេញរបស់អល់ឡោះជាម្ចាស់ចំពោះព្យាការីយូសុះ ដើម្បីកុំឲ្យព្យាការីយូសុះនៅជាមួយពួកគេរយៈពេលយូរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល