សូរ៉ា 12 · ជូស 12

Yusuf · 12:19

وَجَاءَتْ سَيَّارَةٌ فَأَرْسَلُوا وَارِدَهُمْ فَأَدْلَىٰ دَلْوَهُ ۖ قَالَ يَا بُشْرَىٰ هَٰذَا غُلَامٌ ۚ وَأَسَرُّوهُ بِضَاعَةً ۚ وَاللَّهُ عَلِيمٌ بِمَا يَعْمَلُونَ

ក្រោយមកក្បួនអ្នកដំរណីរក៏បានមកដល់ ហើយពួកគេ បានបញ្ជូនអ្នកដងទឹកម្នាក់របស់ពួកគេ ហើយគេក៏បានទម្លាក់យោង ទឹករបស់គេចូលទៅក្នុងអណ្ដូងនោះ។ គេក៏និយាយថាៈ អូ អស្ចារ្យ មែន. នេះជាកេ្មងប្រុសទេតើ. ហើយពួកគេក៏យកគេ(យូសុហ្វ) លាក់ទុកធ្វើជាទំនិញ។ ហើយអល់ឡោះមហាដឹងនូវអ្វីដែលពួកគេ ប្រព្រឹត្ដ។

តាហ្វសៀរ

ក្រោយមក ក្បូនអ្នកដំណើរដែលឆ្លងកាត់ក៏បានមកដល់(កន្លែងអណ្តូង) ហើយពួកគេបានបញ្ជូនអ្នកដងទឹកម្នាក់(ឲ្យទៅដងទឹក)ឲ្យពួកគេ។ ពេលនោះ គេ(អ្នកដងទឹក)ក៏បានទម្លាក់យោងទឹករបស់គេចូលទៅក្នុងអណ្តូងនោះ ហើយព្យាការីយូសុះក៏បានតោងខ្សែនោះឡើងមក។ នៅពេលដែលអ្នកដងទឹកនោះបានឃើញព្យាការីយូសុះ គេក៏បានពោលដោយក្តីរីករាយថាៈ អូហ៍ អស្ចារ្យមែន! នេះជាក្មេងប្រុសទេតើ! ហើយអ្នកដងទឹកនិងមិត្តភក្តិរបស់គេក៏បានលាក់បាំងព្យាការីយូសុះពីអ្នកដំណើរឯទៀត ដោយពួកគេតាំងចិត្តថា នឹងយកយូសុះធ្វើជាទំនិញដើម្បីដោះដូរ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេបានធ្វើចំពោះព្យាការីយូសុះនៃការមិនឲ្យតម្លៃ និងការយកគេទៅលក់ធ្វើជាទំនិញ។ ហើយគ្មានអ្វីមួយនៃទង្វើរបស់ពួកគេអាចលាក់បាំងពីទ្រង់បានឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់