សូរ៉ា 12 · ជូស 12
Yusuf · 12:21
وَقَالَ الَّذِي اشْتَرَاهُ مِنْ مِصْرَ لِامْرَأَتِهِ أَكْرِمِي مَثْوَاهُ عَسَىٰ أَنْ يَنْفَعَنَا أَوْ نَتَّخِذَهُ وَلَدًا ۚ وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِي الْأَرْضِ وَلِنُعَلِّمَهُ مِنْ تَأْوِيلِ الْأَحَادِيثِ ۚ وَاللَّهُ غَالِبٌ عَلَىٰ أَمْرِهِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
បុរសម្នាក់មកពីអេហ្ស៊ីបដែលបានទិញយូសុហ្វបាននិយាយ ទៅកាន់ភរិយារបស់គេថាៈ ចូររៀបចំកន្លែងស្នាក់នៅរបស់គេឱ្យ បានសមរម្យផង សង្ឃឹមថាគេអាចផ្ដល់ផលប្រយោជន៍ដល់យើង ឬក៏យើងអាចយកគេធ្វើជាកូនតែម្ដង។ ដូច្នោះដែរ យើងបានផ្ដល់ ការរស់នៅសម្រាប់យូសុហ្វនៅលើផែនដី ដើម្បីបង្រៀនគេអំពីការ ចេះបកស្រាយគ្រប់ហេតុការណ៍ទាំងអស់ដែលបានកើតឡើង ហើយ អល់ឡោះជាម្ចាស់ដែលមានអានុភាពបំផុតលើភារកិច្ចរបស់ទ្រង់។ ប៉ុន្ដែមនុស្សភាគច្រើនមិនដឹងឡើយ។
តាហ្វសៀរ
ហើយបុរសម្នាក់មកពីប្រទេសអេហ្ស៊ីបដែលបានទិញព្យាការីយូសុះនោះបាននិយាយទៅកាន់ភរិយារបស់គេថាៈ ចូរនាងធ្វើល្អចំពោះគេ និងរៀបចំកន្លែងស្នាក់នៅសម្រាប់គេឲ្យបានសមរម្យផង សង្ឃឹមថាគេនឹងអាចផ្តល់ផលប្រយោជន៍ដល់ពួកយើងដោយគេអាចជួយបំពេញកិច្ចការមួយចំនួនដែលយើងត្រូវការ ឬក៏យើងអាចយកគេធ្វើជាកូនចិញ្ចឹមតែម្តងក៏បាន។ ដូចដែលយើងបានសង្គ្រោះព្យាការីយូសុះពីការសម្លាប់ និងបានបញ្ចេញរូបគេពីក្នុងអណ្តូងមកវិញ ព្រមទាំងធ្វើឲ្យដួងចិត្តរបស់អាហ្ស៊ីស(ជាអ្នកដែលបានទិញយកព្យាការីយូសុះ)មានភាពទន់ភ្លន់ចំពោះគេនោះដែរ យើងបានផ្តល់ឲ្យគេ(ព្យការីយូសុះ)គ្រប់គ្រងនៅក្នុងប្រទេសអេហ្ស៊ីប ហើយយើងបានបង្រៀនគេឲ្យចេះបកស្រាយ(កាត់)សុបិន្ត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដែលមានអានុភាពបំផុតលើកិច្ចការរបស់ទ្រង់។ ដូចនេះ កិច្ចការរបស់ទ្រង់ គឺមានប្រសិទ្ធិភាពបំផុត ដោយគ្មាននរណាម្នាក់បង្ខិតបង្ខំទ្រង់ឡើយ។ ក៏ប៉ុន្តែមនុស្សជាច្រើន(ពោលគឺពួកប្រឆាំង) ពួកគេមិនបានដឹងដូច្នោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល