សូរ៉ា 12 · ជូស 13
Yusuf · 12:101
۞ رَبِّ قَدْ آتَيْتَنِي مِنَ الْمُلْكِ وَعَلَّمْتَنِي مِنْ تَأْوِيلِ الْأَحَادِيثِ ۚ فَاطِرَ السَّمَاوَاتِ وَالْأَرْضِ أَنْتَ وَلِيِّي فِي الدُّنْيَا وَالْآخِرَةِ ۖ تَوَفَّنِي مُسْلِمًا وَأَلْحِقْنِي بِالصَّالِحِينَ
ឱម្ចាស់របស់ខ្ញុំ. តាមពិតទ្រង់បានផ្ដល់ឱ្យខ្ញុំនូវអំណាច មួយចំនួន ហើយបានបង្រៀនខ្ញុំឱ្យចេះកាត់សុបិន ទ្រង់ជាម្ចាស់ ដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ទ្រង់ជាអ្នកគាំពារខ្ញុំ នៅក្នុងលោកិយនេះនិងថ្ងៃបរលោក។ សូមទ្រង់មេត្ដាឱ្យខ្ញុំស្លាប់ក្នុង នាមជាអ្នកមូស្លីម និងបញ្ចូលខ្ញុំទៅជាមួយបណ្ដាអ្នកដែលសាងអំពើ ល្អត្រឹមត្រូវផង។
តាហ្វសៀរ
ក្រោយមក ព្យាការីយូសុះបានបួងសួងទៅកាន់ម្ចាស់របស់គាត់ដោយពោលថាៈ ឱម្ចាស់របស់ខ្ញុំ! ជាការពិតណាស់ ទ្រង់បានប្រទានដល់ខ្ញុំនូវអំណាចគ្រប់គ្រងនៅក្នុងទឹកដីអេហ្ស៊ីបនេះ ហើយទ្រង់បានបង្រៀនខ្ញុំឲ្យចេះកាត់សុបិន្ត។ ឱម្ចាស់ដែលជាអ្នកបង្កើតមេឃជាច្រើនជាន់និងផែនដី និងជាអ្នកដែលបានបង្កើតវាទាំងពីរដោយគ្មានគំរូពីមុនមកសោះ! ទ្រង់ជាអ្នកគាំពារខ្ញុំនូវគ្រប់កិច្ចការទាំងអស់របស់ខ្ញុំក្នុងជីវិតលោកិយនេះ ហើយក៏ជាអ្នកគាំពារខ្ញុំនូវគ្រប់កិច្ចការទាំងអស់របស់ខ្ញុំនាថ្ងៃបរលោកផងដែរ។ សូមទ្រង់មេត្តាបញ្ចប់ជីវិតរបស់ខ្ញុំក្នុងនាមជាអ្នកមូស្លីម និងបញ្ចូលខ្ញុំទៅជាមួយបណ្តាព្យាការីទាំងឡាយដែលជាអ្នកសាងអំពើល្អត្រឹមត្រូវក្នុងចំណោមជីដូនជីតារបស់ខ្ញុំ និងអ្នកផ្សេងពីពួកគេទៅក្នុងឋានសួគ៌ហ្វៀរទ័សដ៏ខ្ពង់ខ្ពស់ផងចុះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល