សូរ៉ា 12 · ជូស 13
Yusuf · 12:102
ذَٰلِكَ مِنْ أَنْبَاءِ الْغَيْبِ نُوحِيهِ إِلَيْكَ ۖ وَمَا كُنْتَ لَدَيْهِمْ إِذْ أَجْمَعُوا أَمْرَهُمْ وَهُمْ يَمْكُرُونَ
នោះគឺជាដំណឹងអាថ៌កំបាំងមួយចំនួនដែលយើងផ្ដល់វា ឱ្យអ្នក(មូហាំម៉ាត់)។ ហើយអ្នកមិនធ្លាប់នៅជាមួយពួកគេឡើយ នៅពេលដែលពួកគេបានរៀបចំផែនការរបស់ពួកគេជាមួយគ្នា ខណៈដែលពួកគេប្រើឧបាយកលនោះ។
តាហ្វសៀរ
អ្វីដែលបានរៀបរាប់មកខាងលើនេះ គឺជារឿងរ៉ាវរបស់ព្យាការីយូសុះនិងបងប្អូនរបស់គេដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ អ្នកមិនធ្លាប់បានដឹងពីរឿងនេះនោះឡើយព្រោះអ្នកមិនបាននៅជាមួយនឹងបងប្អូនរបស់ព្យាការីយូសុះនោះទេខណៈពេលដែលពួកគេសម្រេចទម្លាក់គេចូលទៅក្នុងបាតអណ្តូង ហើយពួកគេរៀបចំនូវឧបាយកលផ្សេងៗនោះ ក៏ប៉ុន្តែ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកពីរឿងរបស់គេយ៉ាងដូច្នោះ(ដើម្បីឲ្យអ្នកបានដឹង)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល