សូរ៉ា 12 · ជូស 13

Yusuf · 12:100

وَرَفَعَ أَبَوَيْهِ عَلَى الْعَرْشِ وَخَرُّوا لَهُ سُجَّدًا ۖ وَقَالَ يَا أَبَتِ هَٰذَا تَأْوِيلُ رُؤْيَايَ مِنْ قَبْلُ قَدْ جَعَلَهَا رَبِّي حَقًّا ۖ وَقَدْ أَحْسَنَ بِي إِذْ أَخْرَجَنِي مِنَ السِّجْنِ وَجَاءَ بِكُمْ مِنَ الْبَدْوِ مِنْ بَعْدِ أَنْ نَزَغَ الشَّيْطَانُ بَيْنِي وَبَيْنَ إِخْوَتِي ۚ إِنَّ رَبِّي لَطِيفٌ لِمَا يَشَاءُ ۚ إِنَّهُ هُوَ الْعَلِيمُ الْحَكِيمُ

ហើយយូសុហ្វបាននាំឪពុកម្ដាយរបស់គេទៅអង្គុយលើ បល្ល័ង្គ ហើយពួកគេបានឱនគោរពចំពោះគាត់ ហើយគាត់ក៏បាន ពោលថាៈ ឱឪពុកជាទីស្រឡាញ់របស់ខ្ញុំ. នេះជាអត្ថន័យនៃសុបិន របស់ខ្ញុំកាលពីមុន ពិតប្រាកដណាស់ម្ចាស់របស់ខ្ញុំបានធ្វើឱ្យវាក្លាយ ជាការពិតមែន។ ហើយពិតណាស់ ទ្រង់បានធ្វើល្អចំពោះខ្ញុំ ដោយ ទ្រង់បានធ្វើឱ្យខ្ញុំរួចផុតពីមន្ទីរឃុំឃាំង ហើយទ្រង់បាននាំអ្នកទាំង អស់គ្នាចេញពីទីជនបទក្រោយពីស្ហៃតនបានបំបែកបំបាក់រវាងខ្ញុំ និងបងប្អូនរបស់ខ្ញុំ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំមហាទន់ភ្លន់ ចំពោះអ្នកណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់មហា ដឹង មហាគតិបណ្ឌិត។

តាហ្វសៀរ

ហើយព្យាការីយូសុះបានឲ្យឪពុកម្តាយរបស់គាត់អង្គុយនៅលើកៅអីដែលគាត់អង្គុយនោះ រួចមកឪពុកម្តាយរបស់គាត់ និងបងប្អូនរបស់គាត់ទាំងដប់មួយនាក់ក៏បានស្វាគមន៍ចំពោះគាត់ដោយឱនស៊ូជោត ហើយការឱនស៊ូជោតនោះ គឺក្នុងន័យគោរពលើកតម្កើងប៉ុណ្ណោះ ពុំមែនក្នុងន័យជាការគោរពបូជា(ចំពោះគាត់)នោះទេ ដើម្បីជាការបញ្ជាក់ពីកិច្ចការរបស់អល់ឡោះ ដូចដែលព្យាការីយូសុះបានឃើញនៅក្នុងសុបិន្តរបស់គាត់(កាលពីច្រើនឆ្នាំមុន)។ នៅពេលនោះ ព្យាការីយូសុះក៏បានពោលទៅកាន់ឪពុករបស់គាត់ថាៈ ឱឪពុកជាទីស្រឡាញ់របស់ខ្ញុំ! ការស្វាគមន៍ដោយការឱនស៊ូជោតរបស់ពួកអ្នកមកចំពោះខ្ញុំនេះហើយដែលជាអត្ថន័យនៃសុបិន្តរបស់ខ្ញុំដែលខ្ញុំបានសុបិន្តឃើញវាកាលពីពេលមុន ហើយដែលខ្ញុំបាននិទានវាប្រាប់ដល់ពុកនោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំទ្រង់បានធ្វើឲ្យវាក្លាយជាការពិតដោយឲ្យវាកើតឡើងពិតប្រាកដមែន។ ហើយពិតណាស់ ម្ចាស់របស់ខ្ញុំទ្រង់បានធ្វើល្អមកចំពោះខ្ញុំ ដោយទ្រង់បានបញ្ចេញខ្ញុំពីមន្ទីរឃុំឃាំង និងបាននាំអ្នកទាំងអស់គ្នាចេញពីទីជនបទ(មកកាន់ទីនេះ) ក្រោយពីស្ហៃតនបានបំបែកបំបាក់ររវាងខ្ញុំនិងបងប្អូនរបស់ខ្ញុំ។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំទ្រង់មហាទន់ភ្លន់បំផុតក្នុងការចាត់ចែងរបស់ទ្រង់ចំពោះអ្វីដែលទ្រង់មានចេតនា។ ហើយពិតណាស់ ទ្រង់មហាដឹងបំផុតពីស្ថានភាពរបស់ខ្ញុំបម្រើទ្រង់ និងមហាគតិបណ្ឌិតក្នុងការចាត់ចែងរបស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់