សូរ៉ា 12 · ជូស 13
Yusuf · 12:99
فَلَمَّا دَخَلُوا عَلَىٰ يُوسُفَ آوَىٰ إِلَيْهِ أَبَوَيْهِ وَقَالَ ادْخُلُوا مِصْرَ إِنْ شَاءَ اللَّهُ آمِنِينَ
ក្រោយមក នៅពេលដែលពួកគេ(ក្រុមគ្រួសារយូសុហ្វ) បានចូលទៅជួបយូសុហ្វ គាត់ក៏ស្ទុះទៅឱបឪពុកម្ដាយរបស់គាត់ ដោយពោលថាៈ ចូរអ្នកទាំងអស់ចូលមករស់នៅប្រទេសអេហ្ស៊ីប ដោយសុវត្ថិភាពចុះអ៊ិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះមាន ចេតនា)។
តាហ្វសៀរ
ហើយព្យាការីយ៉ាក់កូប និងក្រុមគ្រួសាររបស់គាត់បានចាកចេញពីទឹកដីរបស់ពួកគេក្នុងបំណងទៅជួបនឹងព្យាការីយូសុះនៅឯទឹកដីអេហ្ស៊ីប។ នៅពេលដែលពួកគេបានចូលទៅជួបនឹងព្យាការីយូសុះ គាត់(ព្យាការីយូសុះ)ក៏បានស្ទុះទៅឱបឪពុកម្តាយរបស់គាត់ ហើយគាត់បានពោលទៅកាន់បងប្អូនរបស់គាត់និងក្រុមគ្រួសាររបស់គាត់ថាៈ ចូរពួកអ្នកចូលមករស់នៅក្នុងប្រទេសអេហ្ស៊ីបដោយសុវត្ថិភាពដោយចេតនារបស់អល់ឡោះជាម្ចាស់ចុះ។ ពួកអ្នកនឹងមិនទទួលនូវការបៀតបៀន(ពីមនុស្ស)នៅក្នុងទឺកដីនេះនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល