សូរ៉ា 11 · ជូស 12

Hud · 11:93

وَيَا قَوْمِ اعْمَلُوا عَلَىٰ مَكَانَتِكُمْ إِنِّي عَامِلٌ ۖ سَوْفَ تَعْلَمُونَ مَنْ يَأْتِيهِ عَذَابٌ يُخْزِيهِ وَمَنْ هُوَ كَاذِبٌ ۖ وَارْتَقِبُوا إِنِّي مَعَكُمْ رَقِيبٌ

ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកអនុវត្ដតាមផ្លូវរបស់ពួកអ្នក ចុះ ចំណែកខ្ញុំក៏អនុវត្ដតាមផ្លូវរបស់ខ្ញុំដែរ។ ពួកអ្នកគង់តែនឹងដឹង ពីជនដែលទារុណកម្មនឹងធ្លាក់ទៅលើគេដែលធ្វើឱ្យគេអាម៉ាស់ និង ជនដែលភូតកុហក។ ហើយចូរពួកអ្នករង់ចាំមើលចុះ ពិតប្រាកដ ណាស់ខ្ញុំក៏ជាអ្នករង់ចាំមើលជាមួយពួកអ្នកដែរ។

តាហ្វសៀរ

ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកអនុវត្តតាម(ប្រកាន់ខ្ជាប់)មាគ៌ារបស់ពួកអ្នកដែលពួកអ្នកពេញចិត្តនឹងវាតាមលទ្ធភាពរបស់ពួកអ្នកចុះ។ ចំណែកខ្ញុំក៏អនុវត្តតាមមាគ៌ាដែលខ្ញុំពេញចិត្តចំពោះវាទៅតាមលទ្ធភាពរបស់ខ្ញុំដែរ។ ពួកអ្នកគង់តែនឹងដឹងថា តើអ្នកណាក្នុងចំណោមពួកយើងដែលទណ្ឌកម្មនឹងធ្លាក់ទៅលើរូបគេដោយធ្វើឲ្យរូបគេអាម៉ាស់ដែលជាទណ្ឌកម្មសម្រាប់គេ ហើយតើអ្នកណាក្នុងចំណោមពួកយើងដែលជាអ្នកភូតកុហកចំពោះអ្វីដែលគេបានអះអាងនោះ។ ហេតុនេះ ចូពួកអ្នករង់ចាំមើលនូវអ្វីដែលអល់ឡោះទ្រង់បានកំណត់ចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ជាអ្នករង់ចាំមើលជាមួយពួកអ្នកដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Hud 11:93 · Tlawati