សូរ៉ា 11 · ជូស 12
Hud · 11:94
وَلَمَّا جَاءَ أَمْرُنَا نَجَّيْنَا شُعَيْبًا وَالَّذِينَ آمَنُوا مَعَهُ بِرَحْمَةٍ مِنَّا وَأَخَذَتِ الَّذِينَ ظَلَمُوا الصَّيْحَةُ فَأَصْبَحُوا فِي دِيَارِهِمْ جَاثِمِينَ
ហើយនៅពេលដែលបទបញ្ជា (ទារុណកម្ម)របស់យើង បានមកដល់ យើងបានសង្គ្រោះស៊្ហូអែបនិងបណ្ដាអ្នកដែលបានជឿ ជាមួយគាត់ដោយក្ដីមេត្ដាករុណាពីយើង ហើយពេលនោះសម្រែក យ៉ាងខ្លាំងបានឆក់យកជីវិតពួកដែលបំពាន ហើយបានធ្វើឱ្យពួកគេ ស្លាប់មួយរំពេចនៅក្នុងផ្ទះរបស់ពួកគេ។
តាហ្វសៀរ
ហើយនៅពេលដែលបទបញ្ជារបស់យើងដោយការបំផ្លាញក្រុមរបស់ព្យាការីស៊្ហូអែបបានមកដល់ យើងបានសង្គ្រោះព្យាការីស៊្ហូអែប និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគេដោយក្តីមេត្តាករុណាពីយើង។ ចំណែកឯពួកដែលបំពាននៃក្រុមរបស់គេក៏បានទទួលរងនូវសម្រែកមួយយ៉ាងខ្លាំងក្លាដែលបានបំផ្លាញពួកគេ ហើយពួកគេក៏បានស្លាប់ ដោយដួលផ្កាប់មុខទៅនឹងដី។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល