សូរ៉ា 11 · ជូស 12

Hud · 11:92

قَالَ يَا قَوْمِ أَرَهْطِي أَعَزُّ عَلَيْكُمْ مِنَ اللَّهِ وَاتَّخَذْتُمُوهُ وَرَاءَكُمْ ظِهْرِيًّا ۖ إِنَّ رَبِّي بِمَا تَعْمَلُونَ مُحِيطٌ

ស៊្ហូអែបបានតបវិញថាៈ ឱក្រុមរបស់ខ្ញុំ. តើគ្រួសាររបស់ ខ្ញុំមានឥទ្ធិពលចំពោះពួកអ្នកជាងអល់ឡោះឬ? ដោយពួកអ្នកបាន យកទ្រង់ដាក់ក្រោយខ្នងរបស់ពួកអ្នក។ ពិតប្រាកដណាស់ ម្ចាស់ របស់ខ្ញុំដឹងជ្រួតជ្រាបនូវអ្វីៗដែលពួកអ្នកប្រព្រឹត្ដ។

តាហ្វសៀរ

ព្យាការីស៊្ហូអែបបានតបទៅកាន់ក្រុមរបស់គាត់វិញថាៈ ឱក្រុមរបស់ខ្ញុំ! តើសាច់ញាតិរបស់ខ្ញុំគួរឲ្យគោរពចំពោះពួកអ្នក និងមានឥទ្ធិពលចំពោះអ្នកជាងអល់ឡោះដែលជាម្ចាស់របស់ពួកអ្នកឬ? ពួកអ្នកបានបោះបង់អល់ឡោះដាក់នៅពីក្រោយពួកអ្នក ខណៈដែលពួកអ្នកគ្មានជំនឿចំពោះព្យាការីរបស់ទ្រង់ដែលទ្រង់បានបញ្ជូនគេមកកាន់ពួកអ្នក។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំទ្រង់មហាដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។ គ្មានទង្វើណាមួយរបស់ពួកអ្នកអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកលើទង្វើនោះនៅក្នុងលោកិយនេះដោយការបំផ្លាញ និង(តបស្នងដល់ពួកអ្នក)នៅថ្ងៃបរលោកដោយការដាក់ទណ្ឌកម្ម(ក្នុងភ្លើងនរក)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់