សូរ៉ា 11 · ជូស 12
Hud · 11:9
وَلَئِنْ أَذَقْنَا الْإِنْسَانَ مِنَّا رَحْمَةً ثُمَّ نَزَعْنَاهَا مِنْهُ إِنَّهُ لَيَئُوسٌ كَفُورٌ
តែប្រសិនបើយើងបានឱ្យមនុស្សលោកស្គាល់រសជាតិនៃក្ដី មេត្ដាករុណាពីយើង បន្ទាប់មកយើងបានដកយកវាពីគេវិញ គេពិត ជាអស់សង្ឃឹមនិងប្រឆាំងថែមទៀតជាមិនខាន។
តាហ្វសៀរ
ហើយប្រសិនបើយើងបានប្រទានឲ្យមនុស្សលោកនូវឧបការគុណណាមួយអំពីយើងដូចជា សុខភាពល្អ និងភាពមានបាន បន្ទាប់មក យើងដកហូតឧបការគុណទាំងនោះពីពួកគេវិញនោះ ពិតណាស់ ភាគច្រើននៃពួកគេនឹងមានការអស់សង្ឃឹមចំពោះក្តីមេត្តាករុណារបស់អល់ឡោះ ហើយរមិលគុណយ៉ាងខ្លាំងក្លាចំពោះឧបការគុណរបស់ទ្រង់។ ពួកគេបានភ្លេចឧបការគុណនោះ នៅពេលដែលអល់ឡោះជាម្ចាស់ទ្រង់បានដកយកវាវិញអំពីពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល