សូរ៉ា 11 · ជូស 12
Hud · 11:8
وَلَئِنْ أَخَّرْنَا عَنْهُمُ الْعَذَابَ إِلَىٰ أُمَّةٍ مَعْدُودَةٍ لَيَقُولُنَّ مَا يَحْبِسُهُ ۗ أَلَا يَوْمَ يَأْتِيهِمْ لَيْسَ مَصْرُوفًا عَنْهُمْ وَحَاقَ بِهِمْ مَا كَانُوا بِهِ يَسْتَهْزِئُونَ
ប្រសិនបើយើងពន្យារពេលដាក់ទណ្ឌកម្មចំពោះពួកគេ រហូត ដល់ពេលកំណត់នោះ ប្រាកដជាពួកគេនឹងនិយាយថាៈ តើអ្វីទៅដែល រារាំងវា(ទារុណកម្ម)នោះ? ចូរដឹងថា. នៅថ្ងៃដែលវាមកដល់ពួក គេ គ្មានអ្នកណាម្នាក់អាចយកវាចេញពីពួកគេបានឡើយ។ ហើយអ្វី (ទារុណកម្ម)ដែលពួកគេធ្លាប់បានសើចចំអកចំពោះវាបានហ៊ុមព័ទ្ធ ពួកគេ។
តាហ្វសៀរ
ហើយប្រសិនបើយើងពន្យារពេលដល់ពួកមុស្ហរីគីនចំពោះទណ្ឌកម្មដែលសាកសមសម្រាប់ពួកគេ(ទទួលបាន)នៅក្នុងលោកិយនេះរហូតដល់រយៈពេលកំណត់មួយនោះ ពួកគេប្រាកដជានឹងនិយាយស្នើសុំឲ្យវាឆាប់កើតឡើងភ្លាមៗក្នុងន័យចំអកថាៈ តើអ្វីមួយដែលអាចរារាំងពួកយើងពីទណ្ឌកម្មបាននោះ? តើមិនមែនទេឬ ពិតណាស់ ទណ្ឌកម្មដែលពួកគេសមនឹងទទួលនោះ ត្រូវបានអល់ឡោះពន្យារពេល(ដល់ពួកគេ) ហើយនៅថ្ងៃដែលវា(ទណ្ឌកម្ម)មកដល់ពួកគេនោះ គឺគ្មាននរណាម្នាក់អាចបង្វែរវាចេញពីពួកគេបានឡើយ។ ផ្ទុយទៅវិញ គឺវានឹងធ្លាក់ទៅលើពួកគេ។ ហើយទណ្ឌកម្មដែលពួកគេធ្លាប់បានសុំឲ្យវាឆាប់កើតឡើងក្នុងន័យចំអកនិងមើលស្រាលចំពោះវានោះ បានហ៊ុមព័ទ្ធពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល