សូរ៉ា 11 · ជូស 12
Hud · 11:7
وَهُوَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ فِي سِتَّةِ أَيَّامٍ وَكَانَ عَرْشُهُ عَلَى الْمَاءِ لِيَبْلُوَكُمْ أَيُّكُمْ أَحْسَنُ عَمَلًا ۗ وَلَئِنْ قُلْتَ إِنَّكُمْ مَبْعُوثُونَ مِنْ بَعْدِ الْمَوْتِ لَيَقُولَنَّ الَّذِينَ كَفَرُوا إِنْ هَٰذَا إِلَّا سِحْرٌ مُبِينٌ
ហើយទ្រង់ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និង ផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ ហើយអារ៉ស្ហរបស់ទ្រង់ស្ថិតនៅលើ ទឹក ដើម្បីទ្រង់នឹងសាកល្បងពួកអ្នក ថាតើអ្នកណាម្នាក់ក្នុងចំណោម ពួកអ្នកដែលមានអំពើល្អប្រសើរជាងគេ។ តែប្រសិនបើអ្នក(មូហាំ-ម៉ាត់)បានពោលថាៈ ពិតប្រាកដណាស់ ពួកអ្នកនឹងត្រូវគេធ្វើឱ្យរស់ ឡើងវិញក្រោយពីស្លាប់នោះ ប្រាកដជាពួកដែលប្រឆាំងនឹងនិយាយ ថាៈ ទាំងនេះគ្មានអ្វីក្រៅពីមន្ដអាគមដ៏ច្បាស់លាស់ឡើយ។
តាហ្វសៀរ
ហើយទ្រង់គឺជាអ្នកដែលបានបង្កើមេឃជាច្រើនជាន់និងផែនដីដែលមានភាពធំធេងបំផុត ហើយទ្រង់បានបង្កើតអ្វីៗដែលមាននៅក្នុងវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ។ ហើយអារ៉ស្ហរបស់ទ្រង់មុនពេលដែលទ្រង់បង្កើតវាទាំងពីរនោះ គឺស្ថិតនៅលើទឹក ដើម្បីទ្រង់នឹងសាកល្បងពួកអ្នក(ឱមនុស្សលោក) ថាតើនរណាម្នាក់ក្នុងចំណោមពួកអ្នកដែលមានអំពើល្អប្រសើរជាងគេដែលជាទង្វើដែលអល់ឡោះជាម្ចាស់ទ្រង់ពេញចិត្ត ហើយតើនរណាម្នាក់ក្នុងចំណោមពួកអ្នកដែលសាងនូវអំពើអាក្រក់ជាងគេដែលជាទង្វើដែលអល់ឡោះទ្រង់ខឹងសម្បារនោះ។ ហើយទ្រង់នឹងតបស្នងដល់ពួកគេទាំងពីរក្រុមនេះនូវអ្វីដែលសាកសមសម្រាប់ពួកគេ។ ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ ពិតណាស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នឹងត្រូវគេពង្រស់ឲ្យរស់ឡើងវិញក្រោយពីការស្លាប់របស់ពួកអ្នកដើម្បីជំនុំជម្រះនោះ ប្រាកដជាពួកដែលប្រឆាំងនឹងអល់ឡោះ ហើយបដិសេធនឹងការរស់ឡើងវិញនោះនឹងនិយាយថាៈ គម្ពីរគួរអានដែលអ្នកកំពុងសូត្រវានេះ គឺគ្មានអ្វីក្រៅពីមន្តអាគមដ៏ច្បាស់លាស់នោះឡើយ។ ពិតណាស់ វា(គម្ពីរគួរអាន) គឺជាប្រការដែលមិនត្រឹមត្រូវយ៉ាងច្បាស់លាស់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល