សូរ៉ា 11 · ជូស 12

Hud · 11:6

۞ وَمَا مِنْ دَابَّةٍ فِي الْأَرْضِ إِلَّا عَلَى اللَّهِ رِزْقُهَا وَيَعْلَمُ مُسْتَقَرَّهَا وَمُسْتَوْدَعَهَا ۚ كُلٌّ فِي كِتَابٍ مُبِينٍ

គ្មានសត្វលោកណាមួយដែលរស់នៅលើផែនដីក្រៅពី អល់ឡោះផ្ដល់លាភសក្ការៈដល់ពួកគេឡើយ ហើយទ្រង់ដឹងពី កន្លែងស្នាក់នៅរបស់វា(ក្នុងលោកិយ និងថ្ងៃបរលោក) ហើយ ទ្រង់ដឹងទៀតពីកន្លែងដែលវាស្លាប់។ ទាំងអស់នោះមាននៅក្នុង គម្ពីរ(ឡាវហុលម៉ាសហ្វ៊ូស)យ៉ាងជាក់ច្បាស់។

តាហ្វសៀរ

ហើយរាល់ម៉ាខ្លូកដែលរស់នៅលើភពផែនដីនេះ ទោះបីជានៅទីកន្លែងណាក៏ដោយ គឺសុទ្ធតែត្រូវបានអល់ឡោះជាម្ចាស់ទ្រង់ផ្តល់លាភសក្ការៈដល់ពួកវាដោយក្តីសប្បុរសរបស់ទ្រង់ទាំងអស់។ ហើយទ្រង់ដឹងបំផុតនូវកន្លែងស្នាក់នៅរបស់វានៅលើផែនដី ហើយទ្រង់ក៏ដឹងផងដែរនូវកន្លែងដែលវាត្រូវស្លាប់។ ហើយរាល់សត្វលោកទាំងអស់ លាភសក្ការៈរបស់វា និងកន្លែងស្នាក់នៅរបស់វា ហើយនិងកន្លែងស្លាប់របស់វា គឺមាន(កត់ត្រា)នៅក្នុងគម្ពីរយ៉ាងច្បាស់លាស់ គឺ(សៀវភៅកំណត់ត្រា)ឡាវហ៊ុលម៉ះហ៊្វូស។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់