សូរ៉ា 11 · ជូស 11
Hud · 11:5
أَلَا إِنَّهُمْ يَثْنُونَ صُدُورَهُمْ لِيَسْتَخْفُوا مِنْهُ ۚ أَلَا حِينَ يَسْتَغْشُونَ ثِيَابَهُمْ يَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ ۚ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
ចូរដឹងថា. ពិតប្រាកដណាស់ ពួកគេ(ពួកមូស្ហរីគីន)បង្វែរចិត្ដ របស់ពួកគេដើម្បីលាក់បាំងពីទ្រង់(នូវភាពពុតត្បុត)។ តើពួកគេមិន ដឹងទេឬ ខណៈដែលពួកគេកំពុងគ្របដណ្ដប់ (ខ្លួនប្រាណរបស់ពួក គេ)ដោយសំលៀកបំពាក់របស់ពួកគេ ទ្រង់ជាអ្នកដឹងអំពីអ្វីដែល ពួកគេកំពុងលាក់បាំង និងអ្វីដែលពួកគេកំពុងលាតត្រដាង។ ពិត ប្រាកដណាស់ ទ្រង់ជាអ្នកដឹងនូវអ្វីដែលមាននៅក្នុងចិត្ដទាំងអស់។
តាហ្វសៀរ
តើពុំមែនទេឬដែលថា ពិតប្រាកដណាស់ ពួកមុស្ហរីគីនទាំងនោះបានបង្វែរចិត្តរបស់ពួកគេដើម្បីលាក់បាំងនូវអ្វីដែលមាននៅក្នុងវាអំពីភាពសង្ស័យចំពោះអល់ឡោះដោយភាពល្ងង់ខ្លៅរបស់ពួកគេ។ តើពុំមែនទេឬ ខណៈពេលពួកគេគ្របក្បាលរបស់ពួកគេនឹងសម្លៀកបំពាក់របស់ពួកគេនោះ អល់ឡោះដឹងនូវអ្វីដែលពួកគេលាក់បាំងនិងអ្វីដែលពួកគេកំពុងលាតត្រដាង។ ពិតប្រាកដណាស់ ទ្រង់មហាដឹងនូវអ្វីដែលលាក់បាំងនៅក្នុងដួងចិត្ត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល