សូរ៉ា 11 · ជូស 12

Hud · 11:10

وَلَئِنْ أَذَقْنَاهُ نَعْمَاءَ بَعْدَ ضَرَّاءَ مَسَّتْهُ لَيَقُولَنَّ ذَهَبَ السَّيِّئَاتُ عَنِّي ۚ إِنَّهُ لَفَرِحٌ فَخُورٌ

ហើយប្រសិនបើយើងបានឱ្យគេស្គាល់រសជាតិនៃសេចក្ដី សុខក្រោយពីភាពលំបាកបានកើតមានចំពោះគេនោះ គេពិតជា និយាយថាៈ ទុក្ខលំបាកទាំងឡាយបានចាកឆ្ងាយពីខ្ញុំហើយ។ គេ ប្រាកដជារីករាយនិងមោទនភាពបំផុត។

តាហ្វសៀរ

តែប្រសិនបើយើងបានឲ្យពួកគេភ្លក្សនូវរសជាតិនៃលាភសក្ការៈដ៏ទូលំទូលាយ និងមានសុខភាពល្អក្រោយពីភាពក្រីក្រនិងមានជំងឺនោះ ពួកគេប្រាកដជានឹងនិយាយថាៈ ប្រការអាក្រក់ទាំងឡាយបានឃ្លាតចេញអំពីខ្ញុំហើយ ហើយគ្រោះថ្នាក់ក៏បានបាត់បង់ដែរ តែពួកគេមិនបានថ្លែងអំណរគុណចំពោះអល់ឡោះចំពោះរឿងនេះនោះទេ។ ពិតប្រាកដណាស់ រូបគេ គឺជាអ្នកដែលមានភាពសប្បាយរីករាយដោយមោទនភាពបំផុត និងជាអ្នកដែលក្រអឺតក្រទមទៅលើមនុស្សលោក ហើយអួតអាងចំពោះអ្វីដែលអល់ឡោះប្រទានចំពោះពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់