សូរ៉ា 11 · ជូស 12

Hud · 11:78

وَجَاءَهُ قَوْمُهُ يُهْرَعُونَ إِلَيْهِ وَمِنْ قَبْلُ كَانُوا يَعْمَلُونَ السَّيِّئَاتِ ۚ قَالَ يَا قَوْمِ هَٰؤُلَاءِ بَنَاتِي هُنَّ أَطْهَرُ لَكُمْ ۖ فَاتَّقُوا اللَّهَ وَلَا تُخْزُونِ فِي ضَيْفِي ۖ أَلَيْسَ مِنْكُمْ رَجُلٌ رَشِيدٌ

ហើយក្រុមរបស់គាត់(លូត)បានមកជួបគាត់ទាំងប្រញាប់ ប្រញាល់ ខណៈដែលពួកគេធ្លាប់បានប្រព្រឹត្ដអំពើអាក្រក់ជាច្រើន កាលពីមុន(បុរសរួមភេទជាមួយបុរស)។ គាត់បានពោលថាៈ ឱ ក្រុមរបស់ខ្ញុំ. ទាំងនេះគឺជាកូនស្រីរបស់ខ្ញុំ ពួកនាងស្អាតបរិសុទ្ធ សម្រាប់ពួកអ្នក(ប្រសិនបើពួកអ្នករៀបការជាមួយនាងស្រប ច្បាប់)។ ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយចូរពួកអ្នក កុំធើ្វឱ្យខ្ញុំអាម៉ាស់ចំពោះភ្ញៀវរបស់ខ្ញុំឱ្យសោះ។ តើក្នុងចំណោម ពួកអ្នកគ្មានបុរសណាឈ្លាសវៃទេឬ?

តាហ្វសៀរ

ហើយក្រុមរបស់ព្យាការីលូតក៏បានមកជួបនឹងព្យាការីលូតទាំងប្រញាប់ប្រញាល់ក្នុងគោលបំណងប្រព្រឹត្តនូវទង្វើអសីលធម៌ចំពោះភ្ញៀវរបស់គាត់ ដោយសារតែពីមុនមក ទម្លាប់របស់ពួកគេ គឺការយកបុរសដូចគ្នាមកបំពេញចំណង់តណ្ហាក្រៅពីស្ត្រី(រួមភេទនឹងបុរសដូចគ្នា)។ ព្យាការីលូតក៏បាននិយាយការពារក្រុមរបស់គាត់ និងសុំការអធ្យាស្រ័យសម្រាប់ខ្លួនរបស់គាត់ចំពោះមុខភ្ញៀរបស់គាត់ថាៈ ទាំងនេះគឺជាកូនស្រីរបស់ខ្ញុំដែលស្ថិតក្នុងចំណោមនារីដ៏ស្រស់ស្អាតបំផុតនៃពួកអ្នក(ឱក្រុមរបស់ខ្ញុំ)។ ចូរពួកអ្នករៀបការជាមួយពួកនាងចុះ។ ពិតណាស់ ពួកនាងស្អាតបរិសុទ្ធសម្រាប់ពួកអ្នកជាងការប្រព្រឹត្តនូវទង្វើអសីលធម៌(រួមភេទជាមួយនឹងបុរសដូចគ្នា)បែបនេះ។ ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ ហើយចូរកុំធ្វើឱ្យខ្ញុំខ្មាស់គេនៅចំពោះមុខភ្ញៀវរបស់ខ្ញុំឲ្យសោះ។ តើក្នុងចំណោមពួកអ្នក(ឱក្រុមរបស់ខ្ញុំ)គ្មានបុរសដែលមានប្រាជ្ញាស្មារតីល្អណាម្នាក់ដែលហាមឃាត់ពួកអ្នកពីទង្វើដ៏ស្មោគគ្រោកនេះទេឬ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់