សូរ៉ា 11 · ជូស 12

Hud · 11:77

وَلَمَّا جَاءَتْ رُسُلُنَا لُوطًا سِيءَ بِهِمْ وَضَاقَ بِهِمْ ذَرْعًا وَقَالَ هَٰذَا يَوْمٌ عَصِيبٌ

ហើយនៅពេលដែលអ្នកនាំសាររបស់យើង(ម៉ាឡាអ៊ីកាត់) បានមកជួបលូត គាត់មានការព្រួយបារម្ភ និងតឹងទ្រូងដោយសារតែ ពួកគេ។ ហើយគាត់បានពោលថាៈ នេះជាថ្ងៃមួយដ៏លំបាកបំផុត។

តាហ្វសៀរ

ហើយនៅពេលដែលម៉ាឡាអ៊ីកាត់បានទៅដល់ព្យាការីលូតក្នុងរូបភាពជាមនុស្សប្រុស គាត់មានការព្រួយបារម្មណ៍ចំពោះការមកដល់របស់ពួកគេ និងមានភាពតឹងទ្រូង(តានតឹង)ដោយសារតែខ្លាច(មានបញ្ហា)ចំពោះពួកគេពីសំណាក់ក្រុមរបស់គាត់ដែលជាអ្នកដែលយកបុរស(ដូចគ្នា)មកបំពេញចំណង់តណ្ហាក្រៅពីស្ត្រី(រួមភេទនឹងបុរសដូចគ្នា)។ ហើយព្យាការីលូតក៏បាននិយាយថាៈ ថ្ងៃនេះ គឺជាថ្ងៃមួយដ៏លំបាកបំផុត ដោយសារតែគាត់គិតថា ក្រុមរបស់គាត់នឹងបំពារបំពានទៅលើភ្ញៀវរបស់គាត់មិនខានឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់