សូរ៉ា 11 · ជូស 12
Hud · 11:79
قَالُوا لَقَدْ عَلِمْتَ مَا لَنَا فِي بَنَاتِكَ مِنْ حَقٍّ وَإِنَّكَ لَتَعْلَمُ مَا نُرِيدُ
ពួកគេបានតបវិញថាៈ អ្នកពិតជាបានដឹងរួចហើយថា ពួកយើងមិនត្រូវការកូនស្រីទាំងអស់របស់អ្នកឡើយ ហើយពិត ប្រាកដណាស់ អ្នកដឹងយ៉ាងច្បាស់នូវអ្វីដែលពួកយើងត្រូវការ។
តាហ្វសៀរ
ក្រុមរបស់គាត់ក៏បានតបទៅកាន់គាត់វិញថាៈ ជាការពិតណាស់ អ្នក(ឱលូត)បានដឹងហើយថា ពួកយើងមិនត្រូវការកូនស្រីទាំងអស់របស់អ្នកនោះទេ ហើយក៏មិនត្រូវការពួកនារីៗនៃក្រុមរបស់អ្នកនោះដែរ ហើយពួកយើងក៏គ្មានអារម្មណ៍(ចំពោះពួកនាងដែរ) ហើយអ្នកក៏បានដឹងដែរថា តើអ្វីទៅដែលពួកយើងត្រូវការនោះ។ ពិតណាស់ ពួកយើងមិនត្រូវការអ្វីក្រៅពីពួកបុរសៗ(ដើម្បីមកបំពេញចំណង់តណ្ហា)នោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល