សូរ៉ា 11 · ជូស 12
Hud · 11:58
وَلَمَّا جَاءَ أَمْرُنَا نَجَّيْنَا هُودًا وَالَّذِينَ آمَنُوا مَعَهُ بِرَحْمَةٍ مِنَّا وَنَجَّيْنَاهُمْ مِنْ عَذَابٍ غَلِيظٍ
ហើយនៅពេលដែលបទបញ្ជា(ទារុណកម្ម)របស់យើង បានមកដល់ យើងក៏បានសង្គ្រោះហ៊ូទ និងបណ្ដាអ្នកដែលបានជឿ ជាមួយគាត់ដោយក្ដីមេត្ដាករុណាអំពីយើង ហើយយើងបានសង្គ្រោះ ពួកគេពីទារុណកម្មដ៏ខ្លាំងក្លានេះ។
តាហ្វសៀរ
ហើយនៅពេលដែលបទបញ្ជារបស់យើងដោយការបំផ្លាញពួកគេបានមកដល់ យើងបានផ្តល់សុវត្ថិភាពដល់ព្យាការីហ៊ូទ និងបណ្តាអ្នកមានជំនឿដែលនៅជាមួយគេដោយក្តីមេត្តាករុណាពីយើង ហើយយើងបានផ្តល់សុវត្ថិភាពដល់ពួកគេ(ព្យាការីហ៊ូទនិងបណ្តាអ្នកមានជំនឿ)ពីទណ្ឌកម្មដែលយើងបានដាក់ទៅលើក្រុមរបស់គេដែលជាពួកប្រឆាំង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល