សូរ៉ា 11 · ជូស 12
Hud · 11:59
وَتِلْكَ عَادٌ ۖ جَحَدُوا بِآيَاتِ رَبِّهِمْ وَعَصَوْا رُسُلَهُ وَاتَّبَعُوا أَمْرَ كُلِّ جَبَّارٍ عَنِيدٍ
ហើយក្រុមអាដនោះ ពួកគេបានបដិសេធនឹងអាយ៉ាត់ៗ នៃម្ចាស់របស់ពួកគេ និងបានប្រឆាំងនឹងបណ្ដាអ្នកនាំសាររបស់ទ្រង់ ហើយនិងបានដើរតាមរាល់បទបញ្ជារបស់ពួកដែលអួតកេ្អងក្អាង ចចេសរឹងរូសទៀតផង។
តាហ្វសៀរ
ហើយក្រុមអាទនោះ ពួកគេបានប្រឆាំងនឹងសញ្ញាភស្តុតាងរបស់អល់ឡោះដែលជាម្ចាស់របស់ពួកគេ និងបានប្រឆាំងនឹងព្យាការីហ៊ូទដែលជាអ្នកនាំសាររបស់ពួកគេ ព្រមទាំងបានដើរតាមបទបញ្ជារបស់ពួកដែលក្អេងក្អាងចំពោះការពិត ក្រអឺតក្រទមមិនទទួលយកវា និងមិនគោរពតាមវា(ការពិត)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល