សូរ៉ា 11 · ជូស 12

Hud · 11:57

فَإِنْ تَوَلَّوْا فَقَدْ أَبْلَغْتُكُمْ مَا أُرْسِلْتُ بِهِ إِلَيْكُمْ ۚ وَيَسْتَخْلِفُ رَبِّي قَوْمًا غَيْرَكُمْ وَلَا تَضُرُّونَهُ شَيْئًا ۚ إِنَّ رَبِّي عَلَىٰ كُلِّ شَيْءٍ حَفِيظٌ

ប្រសិនបើពួកអ្នកបែរចេញ ក៏ខ្ញុំនៅតែផ្ដល់ឱ្យពួកអ្នកនូវ អ្វីដែលគេបានបញ្ជូនមកឱ្យខ្ញុំទៅកាន់ពួកអ្នកដែរ។ ហើយម្ចាស់ របស់ខ្ញុំនឹងជំនួសក្រុមមួយផេ្សងក្រៅពីពួកអ្នក ហើយពួកអ្នកក៏មិន អាចបង្កគ្រោះថ្នាក់អ្វីដល់ទ្រង់ដែរ។ ពិតប្រាកដណាស់ ម្ចាស់របស់ ខ្ញុំជាអ្នកថែរក្សាការពារលើអ្វីៗទាំងអស់។

តាហ្វសៀរ

តែប្រសិនបើពួកអ្នកបែរចេញ និងងាកចេញពីអ្វីដែលខ្ញុំបាននាំមកនោះ ពិតណាស់ ខ្ញុំគ្មាន(តួនាទី)អ្វីក្រៅពីការផ្សព្វផ្សាយវាទៅកាន់ពួកអ្នកនោះទេ។ ពិតណាស់ ខ្ញុំនៅតែបន្តផ្សព្វផ្សាយដល់ពួកអ្នកនូវរាល់អ្វី(សារ)ដែលអល់ឡោះទ្រង់ផ្តល់មកកាន់ខ្ញុំ និងដាក់បទបញ្ជាមកលើខ្ញុំឲ្យផ្សព្វផ្សាយវា។ ពិតប្រាកដណាស់ ភស្តុតាង(ពីអល់ឡោះ)បានមកដល់ពួកអ្នកហើយ ហើយម្ចាស់របស់ខ្ញុំទ្រង់នឹងបំផ្លាញពួកអ្នក ហើយទ្រង់នឹងជំនួសក្រុមមួយផ្សេងទៀតក្រៅពីពួកអ្នក។ តាមរយៈការប្រឆាំង និងការបដិសេធរបស់ពួកអ្នកនេះ ពួកអ្នកមិនអាចបង្កនូវគ្រោះថ្នាក់អ្វីដល់អល់ឡោះជាម្ចាស់នោះឡើយ មិនថាធំមិនថាតូចនោះទេ ព្រោះទ្រង់មហាមានលើសលប់មិនត្រូវការខ្ញុំបម្រើរបស់ទ្រង់ឡើយ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំទ្រង់ជាអ្នកមើលថែរក្សាលើរាល់អ្វីៗទាំងអស់។ ដូច្នេះ ទ្រង់ជាអ្នកដែលថែរក្សាការពារខ្ញុំពីរាល់ប្រការអាក្រក់ទាំងឡាយដែលពួកអ្នកធ្វើល្បិចកលប្រឆាំងនឹងខ្ញុំនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់