សូរ៉ា 11 · ជូស 12

Hud · 11:56

إِنِّي تَوَكَّلْتُ عَلَى اللَّهِ رَبِّي وَرَبِّكُمْ ۚ مَا مِنْ دَابَّةٍ إِلَّا هُوَ آخِذٌ بِنَاصِيَتِهَا ۚ إِنَّ رَبِّي عَلَىٰ صِرَاطٍ مُسْتَقِيمٍ

ពិតប្រាកដណាស់ ខ្ញុំបានប្រគល់ការទុកចិត្ដទៅលើ អល់ឡោះ ដែលជាម្ចាស់របស់ខ្ញុំ និងជាម្ចាស់របស់ពួកអ្នក។ គ្មាន សត្វលោកណាមានចលនាឡើយ លើកលែងតែទ្រង់ជាអ្នកគ្រប់ គ្រងវាប៉ុណ្ណោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំគឺស្ថិតលើមាគ៌ា ដែលត្រឹមត្រូវ។

តាហ្វសៀរ

ពិតប្រាកដណាស់ ខ្ញុំបានប្រគល់ការទុកចិត្តទៅលើអល់ឡោះជាម្ចាស់តែមួយគត់ ហើយខ្ញុំបានប្រគល់កិច្ចការរបស់ខ្ញុំចំពោះទ្រង់ហើយ។ ពិតណាស់ ទ្រង់គឺជាម្ចាស់របស់ខ្ញុំ និងជាម្ចាស់របស់ពួកអ្នក។ គ្មានសត្វលោកណាមួយនៅលើផែនដីនេះមានចលនានោះឡើយ លើកលែងតែវាឱនលំទោនទៅចំពោះអល់ឡោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ និង(ស្ថិតក្រោម)អំណាចរបស់ទ្រង់។ ទ្រង់ចាត់ចែងចំពោះវាតាមរបៀបដែលទ្រង់មានចេតនា។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំគឺស្ថិតនៅលើការពិត និងភាពយុត្តិធម៌។ ដូចនេះ ទ្រង់នឹងមិនឲ្យពួកអ្នកអាចគ្រប់គ្រងមកលើខ្ញុំបានជាដាច់ខាត ព្រោះរូបខ្ញុំស្ថិតនៅលើការពិត ចំណែកឯពួកអ្នកវិញស្ថិតនៅលើភាពខុសឆ្គង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់