សូរ៉ា 11 · ជូស 12
Hud · 11:55
مِنْ دُونِهِ ۖ فَكِيدُونِي جَمِيعًا ثُمَّ لَا تُنْظِرُونِ
ផេ្សងពីទ្រង់ឡើយ។ ដូចេ្នះ ចូរពួកអ្នកទាំងអស់រៀបចំ ផែនការប្រឆាំងនឹងខ្ញុំចុះ ហើយពួកអ្នកកុំពន្យារពេលឱ្យខ្ញុំអ្វី។
តាហ្វសៀរ
ពួកយើងមិននិយាយអ្វីក្រៅពីការនិយាយថា ព្រះរបស់ពួកយើងមួយចំនួនបានធ្វើឲ្យអ្នកក្លាយជាមនុស្សវិកលចរិតនោះដែរ នៅពេលដែលអ្នកបានហាមឃាត់ពួកយើងមិនឲ្យធ្វើការគោរពសក្ការៈចំពោះពួកវា(ព្រះនានា)នោះ។ ព្យាការីហ៊ូទក៏បានតបទៅពួកគេវិញថាៈ ពិតប្រាកដណាស់ ខ្ញុំសុំពីអល់ឡោះឲ្យជួយធ្វើសាក្សីដល់ខ្ញុំ ហើយពួកអ្នកក៏ត្រូវធ្វើសាក្សីដែរថា ពិតប្រាកដណាស់ ខ្ញុំមិនពាក់ព័ន្ធនឹងការគោរពសក្ការៈចំពោះព្រះនានារបស់ពួកអ្នកដែលពួកអ្នកបានគោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះទេ។ ដូច្នេះ ចូរពួកអ្នក និងព្រះនានាដែលពួកអ្នកអះអាងថាបានធ្វើឲ្យខ្ញុំវិកលចរិតនោះ រៀបចំល្បិចកលប្រឆាំងនឹងខ្ញុំចុះ។ ក្រោយមក ចូរពួកអ្នកកុំបន្ធូរដៃឲ្យខ្ញុំឲ្យសោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល