សូរ៉ា 11 · ជូស 12

Hud · 11:42

وَهِيَ تَجْرِي بِهِمْ فِي مَوْجٍ كَالْجِبَالِ وَنَادَىٰ نُوحٌ ابْنَهُ وَكَانَ فِي مَعْزِلٍ يَا بُنَيَّ ارْكَبْ مَعَنَا وَلَا تَكُنْ مَعَ الْكَافِرِينَ

ហើយសំពៅបានដឹកពួកគេ(អ្នកមានជំនឿ)ធ្វើដំណើរ កាត់ទឹករលកធំៗប្រៀបដូចជាភ្នំ ហើយនួហបានស្រែកហៅកូន របស់គាត់ ខណៈដែលគេបានស្ថិតនៅក្នុងក្រុមដែលដកខ្លួនចេញពី បណ្ដាអ្នកមានជំនឿថាៈ ឱកូនសម្លាញ់. ចូរឡើងជិះជាមួយពួក យើង ហើយកុំនៅជាមួយពួកដែលគ្មានជំនឿឱ្យសោះ។

តាហ្វសៀរ

ហើយសំពៅបានដឹកមនុស្ស និងអ្វីៗដែលនៅលើសំពៅនោះធ្វើដំណើរឆ្លងកាត់ទឹករលកដ៏ធំៗប្រៀបដូចជាភ្នំ។ ហើយដោយសារតែមនោសញ្ចេតនាក្នុងនាមជាឪពុក ព្យាការីនួហបានស្រែកហៅកូនរបស់គាត់ដែលជាអ្នកគ្មានជំនឿ ហើយគេធ្លាប់ឃ្លាតពីឪពុករបស់គេនិងក្រុមរបស់គេនៅកន្លែងមួយថាៈ ឱកូនសម្លាញ់! សូមកូនឡើងជិះលើសំពៅជាមួយពួកយើងមក នោះកូននោះនឹងបានរួចផុតពីការលិចលង់ហើយ ហើយចូរកូនកុំស្ថិតក្នុងចំណោមពួកដែលគ្មានជំនឿឲ្យសោះ ដែលជាហេតុនាំឲ្យកូនទទួលរងនូវគ្រោះមហន្តរាយដោយការលិចលង់ដូចពួកគេទទួលរងជាមិនខានឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់