សូរ៉ា 11 · ជូស 12

Hud · 11:41

۞ وَقَالَ ارْكَبُوا فِيهَا بِسْمِ اللَّهِ مَجْرَاهَا وَمُرْسَاهَا ۚ إِنَّ رَبِّي لَغَفُورٌ رَحِيمٌ

ហើយគាត់បានពោល(ទៅកាន់អ្នកដែលរួមជំនឿជាមួយ គាត់)ថាៈ ចូរពួកអ្នកឡើងជិះលើសំពៅក្នុងនាមអល់ឡោះ ដែលធ្វើ ឱ្យសំពៅនេះធ្វើដំណើរ និងធ្វើឱ្យវាឈប់។ ពិតប្រាកដណាស់ ម្ចាស់ របស់ខ្ញុំគឺមហាអភ័យទោស មហាអាណិតស្រឡាញ់។

តាហ្វសៀរ

ហើយព្យាការីនួហបាននិយាយទៅកាន់អ្នកដែលមានជំនឿក្នុងចំណោមក្រុមគ្រួសាររបស់គាត់ និងក្រុមរបស់គាត់ថាៈ ចូរពួកអ្នកឡើងជិះលើសំពៅនេះមក ក្នុងនាមអល់ឡោះដែលធ្វើឲ្យសំពៅនេះធ្វើដំណើរ ហើយក្នុងនាមរបស់ទ្រង់ដែលធ្វើឲ្យវាឈប់។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំមហាអភ័យទោសបំផុតនូវបាបកម្មទាំងឡាយចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ មហាអាណិតស្រលាញ់បំផុតចំពោះពួកគេ ហើយក្នុងចំណោមក្តីមេត្តាកុណារបស់ទ្រង់ចំពោះអ្នកមានជំនឿនោះ គឺទ្រង់បានសង្គ្រោះពួកគេពីការបំផ្លាញ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់