សូរ៉ា 11 · ជូស 12
Hud · 11:40
حَتَّىٰ إِذَا جَاءَ أَمْرُنَا وَفَارَ التَّنُّورُ قُلْنَا احْمِلْ فِيهَا مِنْ كُلٍّ زَوْجَيْنِ اثْنَيْنِ وَأَهْلَكَ إِلَّا مَنْ سَبَقَ عَلَيْهِ الْقَوْلُ وَمَنْ آمَنَ ۚ وَمَا آمَنَ مَعَهُ إِلَّا قَلِيلٌ
លុះនៅពេលដែលបទបញ្ជារបស់យើងបានមកដល់(ការ សន្យាជាមួយនួហក្នុងការធ្វើឱ្យមានទឹកជំនន់) ហើយទឹកបានផុស ចេញពីដីយ៉ាងច្រើន យើងក៏មានបន្ទូលថាៈ ចូរអ្នក(នួហ)ដឹក(សត្វ ពាហនៈ)មួយគូៗគ្រប់ប្រភេទ(មានញី និងឈ្មោល) ហើយនិង ក្រុមគ្រួសាររបស់អ្នក ព្រមទាំងអ្នកមានជំនឿនៅលើសំពៅនោះ លើកលែងតែបុគ្គលណាដែលបានកំណត់ជាមុនចំពោះគេ(ក្នុងការ ពន្លិចក្នុងទឹកជំនន់)ប៉ុណ្ណោះ។ ហើយគ្មានអ្នកដែលរួមជំនឿជាមួយ គាត់ឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។
តាហ្វសៀរ
ហើយព្យាការីនួហក៏បានបញ្ចប់ការសង់សំពៅដែលម្ចាស់របស់គាត់បង្គាប់ប្រើឲ្យសង់នោះ។ លុះនៅពេលដែលបទបញ្ជារបស់យើង(អល់ឡោះ)ដោយការបំផ្លាញពួកគេបានមកដល់ ហើយទឹកបានផុសចេញពីក្នុងដីយ៉ាងច្រើន ជាសញ្ញាបញ្ជាក់ពីការចាប់ផ្តើមកើតមាននូវទឹកជំនន់នោះ យើងក៏បានមានបន្ទូលទៅកាន់ព្យាការីនួហថាៈ ចូរអ្នកប្រមូលសត្វគ្រប់ប្រភេទដែលមាននៅលើផែនដី មួយគូៗ គឺមានឈ្មោលមានញឺដាក់លើសំពៅនេះមក ហើយចូរអ្នកដឹកក្រុមគ្រួសាររបស់អ្នកផងដែរ(នៅក្នុងសំពៅនេះ) លើកលែងតែអ្នកណាដែលគេបានសម្រេចរួចមកហើយថា រូបគេជាអ្នកដែលត្រូវបានគេពន្លិច(ក្នុងទឹក)ដោយសារតែគេជាអ្នកគ្មានជំនឿប៉ុណ្ណោះ ហើយចូរអ្នកដឹកអ្នកដែលអ្នកមានជំនឿជាមួយអ្នកនៃក្រុមរបស់អ្នកផងដែរ។ ហើយក្នុងចំណោមក្រុមរបស់គាត់ គ្មានអ្នកដែលមានជំនឿជាមួយគាត់នោះឡើយ លើកលែងតែក្នុងចំនួនដ៏តិចដែលគាត់បានចំណាយពេលវេលាយ៉ាងយូរស្នាក់នៅជាមួយពួកគេ អំពាវនាវពួកគេទៅកាន់ការមានជំនឿចំពោះអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល