សូរ៉ា 11 · ជូស 12
Hud · 11:43
قَالَ سَآوِي إِلَىٰ جَبَلٍ يَعْصِمُنِي مِنَ الْمَاءِ ۚ قَالَ لَا عَاصِمَ الْيَوْمَ مِنْ أَمْرِ اللَّهِ إِلَّا مَنْ رَحِمَ ۚ وَحَالَ بَيْنَهُمَا الْمَوْجُ فَكَانَ مِنَ الْمُغْرَقِينَ
គេ(កូនរបស់នួហ)បានតបវិញថាៈ ខ្ញុំនឹងទៅជ្រកនៅលើ ភ្នំ ដែលវានឹងការពារខ្ញុំពីទឹកជំនន់។ គាត់បានតបវិញថាៈ ថ្ងៃនេះ គ្មានអ្នកណាអាចការពារពីបញ្ជា (ទណ្ឌកម្ម)របស់អល់ឡោះបាន ឡើយ លើកលែងតែអ្នកណាដែលទ្រង់អាណិតស្រឡាញ់ប៉ុណ្ណោះ។ ហើយទឹករលកបានញែកបំបែកគេទាំងពីរ(នួហ និងកូនរបស់គាត់) ពេលនោះគេ(កូនរបស់នួហ)ក៏បានស្ថិតក្នុងចំណោមពួកដែលត្រូវ លិចលង់។
តាហ្វសៀរ
កូនរបស់ព្យាការីនួហបានតបទៅកាន់គាត់វិញថាៈ ខ្ញុំនឹងទៅជ្រកនៅលើភ្នំដ៏ខ្ពស់ដែលវានឹងអាចជួយការពារខ្ញុំមិនឲ្យទឹកទៅដល់ខ្ញុំ(លិចខ្ញុំ)ឡើយ។ ព្យាការីនួហក៏បាននិយាយទៅកាន់កូនប្រុសរបស់គាត់វិញថាៈ នៅថ្ងៃនេះ គ្មាននរណាម្នាក់ដែលអាចរារាំងពីទណ្ឌកម្មរបស់អល់ឡោះដោយការពន្លិចនៅក្នុងទឹកជំនន់បាននោះឡើយ លើកលែងតែអល់ឡោះជាម្ចាស់មហាអាណិតស្រឡាញ់ចំពោះគេដោយក្តីមេត្តាកុណារបស់ទ្រង់ចំពោះជនណាដែលទ្រង់មានចេតនាប៉ុណ្ណោះ នោះទ្រង់នឹងការពាររូបគេពីការលិចលង់នេះបាន។ ហើយទឹករលកបានបំបែកព្យាការីនួហនិងកូនប្រុសរបស់គាត់ដែលគ្មានជំនឿចេញពីគ្នា។ ពេលនោះ កូនរបស់គាត់ក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេពន្លិចដោយទឹកជំនន់ផងដែរ ដោយសារតែភាពគ្មានជំនឿរបស់គេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល