សូរ៉ា 11 · ជូស 12
Hud · 11:37
وَاصْنَعِ الْفُلْكَ بِأَعْيُنِنَا وَوَحْيِنَا وَلَا تُخَاطِبْنِي فِي الَّذِينَ ظَلَمُوا ۚ إِنَّهُمْ مُغْرَقُونَ
ហើយចូរអ្នក(នួហ)ធ្វើសំពៅមួយក្រោមការត្រួតពិនិត្យ របស់យើង និងការបញ្ជាប្រាប់របស់យើងចុះ។ ហើយចូរអ្នកកុំសុំពី យើង(ឱ្យលើកលែងទោស)ដល់ពួកដែលបានបំពានឱ្យសោះ។ ពិត ប្រាកដណាស់ ពួកគេគឺជាពួកដែលត្រូវគេពន្លិចក្នុងទឹក។
តាហ្វសៀរ
ហើយចូរអ្នកសង់សំពៅមួយក្រោមការត្រួតពិនិត្យ និងការថែរក្សាពីយើង និងតាមរយៈវ៉ាហ៊ីរបស់យើងក្នុងការបង្រៀនអ្នក ថាតើអ្នកត្រូវធ្វើសំពៅនោះដោយរបៀបណា។ ហើយចូរអ្នកកុំសុំពីយើងឲ្យពន្យារពេលដល់ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំងឲ្យសោះ។ ពិតណាស់ ពួកគេគឺជាពួកដែលត្រូវបានគេពន្លិចដោយទឹកជំនន់(ដោយចៀសមិនផុតឡើយ) ដែលជាទណ្ឌកម្មសម្រាប់ពួកគេទៅលើការដែលពួកគេនៅតែបន្តស្ថិតនៅលើការប្រឆាំងនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល