សូរ៉ា 11 · ជូស 12
Hud · 11:36
وَأُوحِيَ إِلَىٰ نُوحٍ أَنَّهُ لَنْ يُؤْمِنَ مِنْ قَوْمِكَ إِلَّا مَنْ قَدْ آمَنَ فَلَا تَبْتَئِسْ بِمَا كَانُوا يَفْعَلُونَ
ហើយគេបានផ្ដល់វ៉ាហ៊ីទៅឱ្យនួហថាៈ ពិតប្រាកដណាស់ គ្មានអ្នកណាម្នាក់ក្នុងចំណោមក្រុមរបស់អ្នក(នួហ)មានជំនឿឡើយ លើកលែងតែអ្នកដែលមានជំនឿរួចប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកកុំព្រួយ បារម្ភនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដឱ្យសោះ។
តាហ្វសៀរ
ហើយអល់ឡោះជាម្ចាស់ទ្រង់បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីនួហថាៈ ពិតប្រាកដណាស់ គ្មានអ្នកណាម្នាក់នៃក្រុមរបស់អ្នក(ឱព្យាការីនួហ)មានជំនឿទៀតនោះទេ ក្រៅតែពីអ្នកដែលមានជំនឿរួចប៉ុណ្ណោះ។។ ហេតុនេះ ចូរអ្នក(ឱព្យាការីនួហ)កុំកើតទុក្ខដោយសារតែការបដិសេធ និងការសើចចំអកដែលពួកគេបានប្រព្រឹត្តវាក្នុងអំឡុងពេលវេលាដ៏យូរនេះឲ្យសោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល