សូរ៉ា 11 · ជូស 12
Hud · 11:38
وَيَصْنَعُ الْفُلْكَ وَكُلَّمَا مَرَّ عَلَيْهِ مَلَأٌ مِنْ قَوْمِهِ سَخِرُوا مِنْهُ ۚ قَالَ إِنْ تَسْخَرُوا مِنَّا فَإِنَّا نَسْخَرُ مِنْكُمْ كَمَا تَسْخَرُونَ
ខណៈដែលគេ(នួហ)កំពុងធ្វើសំពៅ ហើយគ្រប់ពេល ដែលអ្នកដឹកនាំនៃក្រុមរបស់គេបានដើរឆ្លងកាត់គាត់នោះ(នៅ កន្លែងធ្វើសំពៅ) ពួកគេតែងតែបានសើចចំអកឱ្យគាត់។ គាត់បាន តបវិញថាៈ ប្រសិនបើពួកអ្នកសើចចំអកឱ្យពួកយើង ពួកយើងពិត ជានឹងសើចចំអកឱ្យពួកអ្នកវិញដូចអ្វីដែលពួកអ្នកសើចចំអកដែរ។
តាហ្វសៀរ
ពេលនោះ ព្យាការីនូហក៏បានអនុវត្តតាមបទបញ្ជាម្ចាស់របស់គាត់ ហើយគាត់ក៏បានចាប់ផ្តើមសង់សំពៅ។ រាល់ពេលដែលពួកមេដឹកនាំ និងពួកដែលមានឋានៈសក្តិនៃក្រុមរបស់គាត់បានដើរឆ្លងកាត់គាត់នោះ ពួកគេតែងតែសើចចំអកឲ្យគាត់ ដោយសារតែគាត់សង់សំពៅ តែកន្លែងដែលគាត់សង់សំពៅនោះ គឺគ្មានទឹក ហើយក៏គ្មានទន្លេនោះដែរ។ នៅពេលដែលពួកគេសើចចំអកឲ្យគាត់ដដែលៗច្រើនដងពេក គាត់ក៏បានតបវិញថាៈ ប្រសិនបើពួកអ្នក(ឱពួកមេដឹកនាំ)សើចចំអកឲ្យយើងនាថ្ងៃនេះនៅពេលដែលយើងកំពុងសង់សំពៅនោះ ពិតណាស់ យើងនឹងសើចចំអកឲ្យពួកអ្នកវិញ ដោយសារតែភាពល្ងង់ខ្លៅរបស់ពួកអ្នកចំពោះអ្វីដែលពួកអ្នកកំពុងតែសំដៅទៅរកការលិចលង់នោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល