សូរ៉ា 11 · ជូស 12
Hud · 11:33
قَالَ إِنَّمَا يَأْتِيكُمْ بِهِ اللَّهُ إِنْ شَاءَ وَمَا أَنْتُمْ بِمُعْجِزِينَ
នួហបានតបវិញថាៈ ពិតប្រាកដណាស់ មានតែអល់ឡោះ ទេដែលនាំវា(ទណ្ឌកម្ម)មកឱ្យពួកអ្នក ប្រសិនបើទ្រង់មានចេតនា នោះ។ ហើយពួកអ្នកនឹងមិនអាចគេចផុតបានឡើយ។
តាហ្វសៀរ
ព្យាការីនួហបានតបទៅកាន់ពួកគេវិញថាៈ ខ្ញុំមិនអាចនាំទណ្ឌកម្មមកកាន់ពួកអ្នកបាននោះទេ។ តាមពិត គឺមានតែអល់ឡោះជាម្ចាស់ប៉ុណ្ណោះដែលអាចនាំទណ្ឌកម្មមកកាន់ពួកអ្នកប្រសិនបើទ្រង់មានចេតនា។ ហើយពួកអ្នកគ្មានលទ្ធភាពអាចគេចផុតពីទណ្ឌកម្មរបស់អល់ឡោះនោះឡើយនៅពេលណាដែលទ្រង់មានបំណងដាក់ទណ្ឌកម្មមកលើពួកអ្នកនោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល