សូរ៉ា 11 · ជូស 12

Hud · 11:34

وَلَا يَنْفَعُكُمْ نُصْحِي إِنْ أَرَدْتُ أَنْ أَنْصَحَ لَكُمْ إِنْ كَانَ اللَّهُ يُرِيدُ أَنْ يُغْوِيَكُمْ ۚ هُوَ رَبُّكُمْ وَإِلَيْهِ تُرْجَعُونَ

ហើយដំបូន្មានរបស់ខ្ញុំមិនផ្ដល់ផលប្រយោជន៍ដល់ពួកអ្នក ឡើយ ទោះបីជាខ្ញុំចង់ណែនាំពួកអ្នកក៏ដោយ ប្រសិនបើអល់ឡោះ មានបំណងចង់ឱ្យពួកអ្នកវងេ្វងនោះ។ ទ្រង់ជាម្ចាស់របស់ពួកអ្នក ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់។

តាហ្វសៀរ

ហើយដំបូន្មាន និងការរំលឹករបស់ខ្ញុំមិនអាចផ្តល់ផលប្រយោជន៍អ្វីដល់ពួកអ្នកនោះឡើយប្រសិនបើអល់ឡោះមានចេតនាធ្វើឲ្យពួកអ្នកវង្វេងពីមាគ៌ាដែលត្រឹមត្រូវ និងបង្វែរពួកអ្នកចេញពីការចង្អុលបង្ហាញរបស់ទ្រង់ដោយសារតែភាពរឹងរូសរបស់ពួកអ្នកហើយនោះ។ ទ្រង់គឺជាម្ចាស់របស់ពួកអ្នក។ ដូចនេះ ទ្រង់គឺជាអ្នកដែលគ្រប់គ្រងលើកិច្ចការរបស់ពួកអ្នក។ ដូច្នេះ ទ្រង់ពិតជាអាចធ្វើឲ្យពួកអ្នកវង្វេងបានប្រសិនបើទ្រង់មានចេតនា។ ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោក ហើយទ្រង់នឹងតបស្នងដល់ពួកអ្នកចំពោះទង្វើដែលពួកអ្នកបានសាង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់