សូរ៉ា 11 · ជូស 12

Hud · 11:32

قَالُوا يَا نُوحُ قَدْ جَادَلْتَنَا فَأَكْثَرْتَ جِدَالَنَا فَأْتِنَا بِمَا تَعِدُنَا إِنْ كُنْتَ مِنَ الصَّادِقِينَ

ពួកគេបាននិយាយថាៈ ឱនួហ. អ្នកពិតជាបានឈ្លោះ ប្រកែកជាមួយពួកយើង និងបានបង្កជម្លោះជាមួយពួកយើងច្រើន ដងមកហើយ។ ដូចេ្នះ ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វីដែលអ្នកបាន សន្យាជាមួយពួកយើង(ទណ្ឌកម្មរបស់អល់ឡោះ) ប្រសិនបើអ្នក ស្ថិតក្នុងចំណោមអ្នកដែលត្រឹមត្រូវមែននោះ។

តាហ្វសៀរ

ពួកគេបាននិយាយដោយភាពរឹងរូស និងក្រអឺទក្រទមថាៈ ឱនួហ! ពិតប្រាកដណាស់ អ្នកបានឈ្លោះប្រកែកនិងបង្កជម្លោះជាមួយពួកយើងច្រើនដងមកហើយ។ ហេតុនេះ ចូរអ្នកនាំមកនូវទណ្ឌកម្មដែលអ្នកបានសន្យានឹងពួកយើងនោះមកកាន់ពួកយើងមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែលត្រឹមត្រូវចំពោះអ្វីដែលអ្នកបានអះអាងមែននោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់