សូរ៉ា 11 · ជូស 12
Hud · 11:19
الَّذِينَ يَصُدُّونَ عَنْ سَبِيلِ اللَّهِ وَيَبْغُونَهَا عِوَجًا وَهُمْ بِالْآخِرَةِ هُمْ كَافِرُونَ
ពួកដែលហាមឃាត់អ្នកដទៃអំពីមាគ៌ារបស់អល់ឡោះ ហើយពួកគេមានបំណងចង់ឱ្យវាទៅជាមាគ៌ាវៀចវេរ ពួកគេគឺជា ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក។
តាហ្វសៀរ
ពួកដែលហាមឃាត់អ្នកដទៃពីមាគ៌ារបស់អល់ឡោះដ៏ត្រឹមត្រូវ ហើយពួកគេទាមទារចង់ឲ្យមាគ៌ារបស់ទ្រង់មានភាពវៀចវេរចេញពីភាពត្រឹមត្រូវដើម្បីកុំឲ្យនរណាម្នាក់អាចដើរតាមវាបាននោះ ពួកគេគឺជាពួកដែលប្រឆាំង និងបដិសេធ(គ្មានជំនឿ)នឹងការរស់ឡើងវិញក្រោយពេលស្លាប់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល