សូរ៉ា 11 · ជូស 12
Hud · 11:20
أُولَٰئِكَ لَمْ يَكُونُوا مُعْجِزِينَ فِي الْأَرْضِ وَمَا كَانَ لَهُمْ مِنْ دُونِ اللَّهِ مِنْ أَوْلِيَاءَ ۘ يُضَاعَفُ لَهُمُ الْعَذَابُ ۚ مَا كَانُوا يَسْتَطِيعُونَ السَّمْعَ وَمَا كَانُوا يُبْصِرُونَ
ពួកទាំងនោះគ្មានលទ្ធភាពគេចផុត(ពីទណ្ឌកម្មរបស់ អល់ឡោះ)នៅលើផែនដីនេះបានឡើយ ហើយពួកគេក៏មិនធ្លាប់ មានអ្នកគាំពារក្រៅពីអល់ឡោះដែរ។ គេនឹងបន្ថែមទារុណកម្ម ដល់ពួកគេទេ្វដង។ ពួកគេគ្មានលទ្ធភាពស្ដាប់ឮ(គម្ពីរគួរអាន) ឡើយ ហើយពួកគេក៏មិនធ្លាប់មើលឃើញ(ភស្ដុតាងរបស់ អល់ឡោះ)ដែរ។
តាហ្វសៀរ
ពួកដែលមានលក្ខណៈសម្បត្តិដូចដែលបានរៀបរាប់ខាងលើនេះ ពួកគេគ្មានលទ្ធភាពក្នុងការរត់គេចពីទណ្ឌកម្មរបស់អល់ឡោះបានឡើយនៅពេលណាដែលទ្រង់ទម្លាក់ទៅលើពួកគេ ហើយពួកគេក៏គ្មានអ្នកគាំពារ និងគ្មានអ្នកជួយដែលអាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះក្រៅពីទ្រង់នោះដែរ។ គេនឹងបន្ថែមទណ្ឌកម្មទៅលើពួកគេនាថ្ងៃបរលោកថែមទៀតដោយសារតែពួកគេបានបង្វែរខ្លួនពួកគេផ្ទាល់ និងបានបង្វែរអ្នកដទៃទៀតពីមាគ៌ារបស់អល់ឡោះ។ នៅលើលោកិយនេះ ពួកគេគ្មានលទ្ធភាពស្តាប់លឺអ្វីដែលជាការពិតនិងការចង្អុលបង្ហាញ ដោយការស្តាប់លឺហើយទទួលយកវានោះទេ ហើយពួកគេក៏មិនធ្លាប់មើលឃើញនូវបណ្តាភស្តុតាងរបស់អល់ឡោះនៅក្នុងចក្រវាឡនេះនូវការមើលឃើញដែលផ្តល់ផលប្រយោជន៍ដល់ពួកគេនោះដែរ ដោយសារតែពួកគេងាកចេញយ៉ាងខ្លាំងអំពីការពិត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល