សូរ៉ា 11 · ជូស 12

Hud · 11:18

وَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا ۚ أُولَٰئِكَ يُعْرَضُونَ عَلَىٰ رَبِّهِمْ وَيَقُولُ الْأَشْهَادُ هَٰؤُلَاءِ الَّذِينَ كَذَبُوا عَلَىٰ رَبِّهِمْ ۚ أَلَا لَعْنَةُ اللَّهِ عَلَى الظَّالِمِينَ

ហើយតើមានអ្នកណាដែលបំពានជាងអ្នកដែលបានប្រឌិត រឿងភូតកុហកប្រឆាំងនឹងអល់ឡោះទៅទៀតនោះ? ពួកទាំងនោះ នឹងត្រូវគេលាតត្រដាងនៅចំពោះមុខម្ចាស់របស់ពួកគេ(នៅថ្ងៃបរ-លោក) ហើយសាក្សីជាច្រើននឹងនិយាយប្រាប់ថាៈ ពួកទាំងនោះ គឺជាពួកដែលបានភូកកុហកចំពោះម្ចាស់របស់ពួកគេ។ ចូរដឹងថា. បណ្ដាសារបស់អល់ឡោះគឺធ្លាក់លើពួកដែលបំពាន។

តាហ្វសៀរ

ហើយគ្មាននរណាម្នាក់ដែលបំពានជាងអ្នកដែលបានប្រឌិតរឿងភូតកុហកទៅលើអល់ឡោះដោយចោទថា ទ្រង់មានដៃគូ ឬមានបុត្រនោះឡើយ។ ពួកដែលប្រឌិតរឿងភូតកុហកទៅលើអល់ឡោះទាំងនោះ នឹងត្រូវគេយកទៅបង្ហាញនៅចំពោះមុខម្ចាស់របស់ពួកគេនៅថ្ងៃបរលោក ដើម្បីសួរនាំពីទង្វើរបស់ពួកគេ។ ហើយមានសាក្សីជាច្រើននៃបណ្តាម៉ាឡាអ៊ីកាត់ និងបណ្តាអ្នកនាំសារ(ដែលបានធ្វើជាសាក្សីប្រឆាំងនឹងរូបគេ)បាននិយាយថាៈ ពួកទាំងនោះ គឺជាពួកដែលបានភូតកុហកទៅលើអល់ឡោះដោយពួកគេបានចោទប្រកាន់ថា ទ្រង់មានដៃគូ និងមានបុត្រ។ តើមិនមែនទេឬ អល់ឡោះជាម្ចាស់នឹងបណ្តេញពួកដែលបំពានចេញពីក្តីមេត្តាករុណារបស់ទ្រង់ ដោយសារតែការភូតកុហករបស់ពួកគេទៅលើអល់ឡោះជាម្ចាស់នោះ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់