សូរ៉ា 11 · ជូស 12
Hud · 11:17
أَفَمَنْ كَانَ عَلَىٰ بَيِّنَةٍ مِنْ رَبِّهِ وَيَتْلُوهُ شَاهِدٌ مِنْهُ وَمِنْ قَبْلِهِ كِتَابُ مُوسَىٰ إِمَامًا وَرَحْمَةً ۚ أُولَٰئِكَ يُؤْمِنُونَ بِهِ ۚ وَمَنْ يَكْفُرْ بِهِ مِنَ الْأَحْزَابِ فَالنَّارُ مَوْعِدُهُ ۚ فَلَا تَكُ فِي مِرْيَةٍ مِنْهُ ۚ إِنَّهُ الْحَقُّ مِنْ رَبِّكَ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يُؤْمِنُونَ
តើមានអ្នកណាដូចអ្នកដែលស្ថិតលើភស្ដុតាងយ៉ាងច្បាស់ លាស់(គម្ពីរគួរអាន)ពីម្ចាស់របស់គេ ហើយមានសាក្សី(ជីព្រីល) មកពីទ្រង់សូត្រវា និងមានគម្ពីររបស់មូសាពីមុនវាដែលជាការ ចង្អុលបង្ហាញ និងការអាណិតស្រឡាញ់នោះ? អ្នកទាំងនោះមាន ជំនឿលើវា(គម្ពីរគួរអាន)។ ប៉ុន្ដែអ្នកដែលបដិសេធនឹងវាក្នុង ចំណោមក្រុមទាំងនោះ(យ៉ាហ៊ូទី ណាសរ៉នី និងពួកគ្មានជំនឿ) គឺ ភ្លើងនរកជាកន្លែងសន្យារបស់គេ។ ដូចេ្នះចូរអ្នកកុំមានការសង្ស័យ អំពីវាឱ្យសោះ។ ពិតប្រាកដណាស់ វាជាការពិតមកពីម្ចាស់របស់ អ្នក ប៉ុន្ដែមនុស្សលោកភាគច្រើនគ្មានជំនឿឡើយ។
តាហ្វសៀរ
មិនស្មើគ្នាទេ ព្យាការីមូហាំម៉ាត់ ជាអ្នកដែលមាននៅជាមួយគេនូវភស្តុតាងពីម្ចាស់របស់គេ ហើយមានសាក្សីមកពីម្ចាស់របស់គេទៀត នោះគឺម៉ាឡាអ៊ីកាត់ជីព្រីល ព្រមទាំងមានសាក្សីពីមុនមកផងដែរដែលបញ្ជាក់ពីភាពជាព្យាការីរបស់គេ នោះគឺគម្ពីរតាវរ៉តដែលបានបញ្ចុះទៅលើព្យាការីមូសា ដែលជាគំរូមួយសម្រាប់មនុស្សលោក និងជាក្តីអាណិតស្រឡាញ់ចំពោះពួកគេនោះ។ គេ(ព្យាការីមូហាំម៉ាត់) និងបណ្តាអ្នកដែលមានជំនឿជាមួយគេនោះ មិនស្មើគ្នានោះទេជាមួយនឹងពួកប្រឆាំងដែលងប់ងុលក្នុងភាពវង្វេងនោះ។ អ្នកទាំងនោះ ពួកគេមានជំនឿនឹងគម្ពីរគួរអាន និងមានជំនឿចំពោះព្យាការីមូហាំម៉ាត់ដែលគេបានបញ្ចុះគម្ពីរគួរអានទៅកាន់គាត់។ ហើយជនណាដែលប្រឆាំងនឹងវា(គម្ពីរគួរអាន)ក្នុងចំណោមអ្នកដែលកាន់តាមសាសនាដទៃនោះ ពិតណាស់នាថ្ងៃបរលោក ឋាននរកគឺជាកន្លែងសន្យាសម្រាប់ពួកគេ។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)កុំមានការមន្ទិលសង្ស័យចំពោះគម្ពីរគួរអាន និងការសន្យា(ដាក់ទណ្ឌកម្ម)ចំពោះពួកគេឲ្យសោះ ពីព្រោះ វាគឺជាការពិតដែលគ្មានការសង្ស័យនៅក្នុងវានោះឡើយ។ ក៏ប៉ុន្តែមនុស្សភាគច្រើនគ្មានជំនឿនោះទេ ទោះបីជាមានភស្តុតាងនិងអំណះអំណាងយ៉ាងច្បាស់លាស់ជាច្រើនយ៉ាងណាក៏ដោយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល