សូរ៉ា 11 · ជូស 12

Hud · 11:16

أُولَٰئِكَ الَّذِينَ لَيْسَ لَهُمْ فِي الْآخِرَةِ إِلَّا النَّارُ ۖ وَحَبِطَ مَا صَنَعُوا فِيهَا وَبَاطِلٌ مَا كَانُوا يَعْمَلُونَ

ពួកទាំងនោះហើយគឺជាពួកដែលនៅថ្ងៃបរលោកគ្មានអ្វី សម្រាប់ពួកគេក្រៅពីភ្លើងនរកនោះ។ ហើយអ្វីដែលពួកគេបានសាង នៅក្នុងលោកិយនេះបានរលាយសាបសូន្យអស់។ ហើយអ្វីដែលពួក គេធ្លាប់បានប្រព្រឹត្ដកន្លងមកទុកជាមោឃៈ។

តាហ្វសៀរ

ពួកដែលមានគោលបំណងគួរឲ្យស្អប់ខ្ពើមដូចបានរៀបរាប់នេះ នៅថ្ងៃបរលោកនោះ ពួកគេនឹងមិនទទួលបានការតបស្នងអ្វីក្រៅពីការចូលឋាននរកនោះឡើយ ហើយផលនៃទង្វើទាំងឡាយរបស់គេបានបាត់បង់អំពីពួកគេ ហើយទង្វើ(កុសល)របស់ពួកគេក៏ត្រូវបានចាត់ទុកជាអសារបង់ ដោយសារតែពួកគេមិនមានជំនឿ និងមិនមានគោលបំណងត្រឹមត្រូវ ពីព្រោះពួកគេមិនបានសាងទង្វើទាំងនោះដើម្បីចង់បានការពេញចិត្តពីអល់ឡោះ និងឋានបរលោកនោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់