សូរ៉ា 11 · ជូស 12

Hud · 11:15

مَنْ كَانَ يُرِيدُ الْحَيَاةَ الدُّنْيَا وَزِينَتَهَا نُوَفِّ إِلَيْهِمْ أَعْمَالَهُمْ فِيهَا وَهُمْ فِيهَا لَا يُبْخَسُونَ

អ្នកណាដែលប្រាថ្នាចង់បានការរស់នៅក្នុងលោកិយ និង ភាពត្រចះត្រចង់របស់វា យើងនឹងប្រទានឱ្យពួកគេយ៉ាងពេញលេញ ទៅតាមទង្វើរបស់ពួកគេនៅក្នុងលោកិយនេះ។ ហើយពួកគេនៅ ក្នុងលោកិយនេះនឹងមិនត្រូវគេកាត់បន្ថយ(ផល)ឡើយ។

តាហ្វសៀរ

ជនណាដែលប្រាថ្នាចង់បានជីវិតរស់នៅក្នុងលោកិយ និងភាពសប្បាយរីករាយរបស់វាដែលមិនស្ថិតស្ថេរនេះតាមរយៈទង្វើរបស់គេដោយគេមិនចង់បាន(ការតបស្នង)សម្រាប់ថ្ងៃបរលោកទេនោះ យើងនឹងប្រទានឲ្យពួកគេនូវផលបុណ្យនៃទង្វើរបស់ពួកគេនៅក្នុងលោកិយនេះដូចជា (ឲ្យពួកគេ)សុខភាពល្អ មានសុខសុវត្ថិភាព ទទួលបានលាភសក្ការៈដ៏ទូលាយជាដើម ដោយពួកគេមិនត្រូវបានគេកាត់បន្ថយនូវផលបុណ្យនៃទង្វើរបស់ពួកគេបន្តិចណាឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់